ប្រមុខរាជរដ្ឋាភិបាលពង្រឹងខឿនការពារសុខភាពរបស់ប្រជាជនដែលជាគោលនយោបាយគន្លឹះក្នុងសមរភូមិ ប្រយុទ្ធជាមួយជំងឺឆ្លងកូវីដ-១៩

188

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងទៅកាន់ជនរួមជាតិ តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេចថា
ក្នុងវិស័យការពារជាតិយើងមានខឿន
ការពារជាតិរបស់ប្រជាជនដែលផ្សាភ្ជាប់
ប្រជាជនជាមួយកងកម្លាំងប្រដាប់អាវុធ។
ពេលនេះក្នុងសង្រ្គាមប្រយុទ្ធប្រឆាំង
ជាមួយជំងឺឆ្លងកូវីដ-១៩យើងពិនិត្យឃើញ
ថាយើងមានខឿនការពារសុខភាព
សាធារណៈរបស់ប្រជាជនសារជាថ្មីម្តង
ទៀតតាមរយៈការចូលរួមទាំងអស់គ្នា
ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ
ដ៏កាចសាហាវនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា
សម្រាប់ការចូលរួមពីសប្បុរសជនដែល
នាំមុខដោយព្រះមហាក្សត្រនិងសម្តេច
ម៉ែដោយទទួលបាននូវជំនួយ
ចំនួន13,998,698ដុល្លារ។

សម្រាប់វិភាគទានស្មគ្រ័ចិត្តតាមរយៈការ
បរិច្ចាគបៀវត្សគិតត្រឹមម៉ោង១៧ថ្ងៃទី
២៤មេសា២០២០មានចំនួន
២២០៦១នាក់ដែលមានទំហំទឹកប្រាក់
២៨ ៨១៤ ០២៥​ ០០០រៀល។

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីថ្លែងថា សម្រាប់សកម្មភាពឆ្ពោះទៅជួយប្រជាជននៅមូលដ្ឋានរាប់ទាំងកម្មករ
ចំណាកស្រុកមកពីថៃនិងកម្មករមួយ
ចំនួនតូចដែលទៅលេងស្រុកកំណើត
ក្នុងឱកាសចូលឆ្នាំខ្មែរត្រូវបានក្រសួង
ស្ថាប័ន គ្រូពេទ្យ មន្ត្រីថ្នាក់ខេត្ត ស្រុក
ខណ្ឌ ឃុំ សង្កាត់កងកម្លាំងប្រដាប់អាវុធ
គ្រប់ប្រភេទយកចិត្តទុកដាក់ដោះស្រាយ
បានយ៉ាងល្អ។

សម្រាប់ប្រជាជនម្នាក់ៗសុទ្ធតែបានរួម
ចំណែកទប់ស្កាត់ជំងឺឆ្លងនេះតាមរយៈ
ការធ្វើអានាម័យផ្ទាល់ខ្លួននិងតាមក្រុមគ្រួសារតាមការណែនាំ
ពីក្រសួងសុខាភិបាល។បងប្អូនចំណាក
ស្រុកមកពីថៃនិងកូនក្មួយកម្មករកម្មការនី
ដែលទៅលេងស្រុកក្នុងពេលចូលឆ្នាំ
ក៏ត្រូវបានយកចិត្តទុកដាក់ពិនិត្យសុខភាពនិងរស់នៅដាច់ដោយឡែក
រយៈពេល១៤ថ្ងៃដើម្បីធានាថាមិនមាន
កូវីដ-១៩មកតាមខ្លួនចម្លងចូលទៅក្រុម
គ្រួសារឬរោងចក្រសហគ្រាសនោះ
ឡើយ។
សម្តេចតេជោបន្ថែមថា
ពិតមែនតែប្រទេសយើងមិនមានមនុស្ស
ស្លាប់និងមិនមានការឆ្លងថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ និងបានព្យាបាល
បានជាសះស្បើយច្រើនរួចមកហើយក្តី
តែបញ្ហាប្រឈមនៅធំធេងណាស់ដែល
ត្រូវខិតខំបន្ត។ប្រសិនមិនមានអ្វីជួយដល់
អ្នកជំងឺឬជួយដល់គ្រូពេទ្យតែសូមកុំនាំ
ជំងឺឱ្យគ្រូពេទ្យព្យាបាលដែលជាការ
បន្ថែមបន្ទុកដល់គ្រូពេទ្យដល់រដ្ឋនិងជា
ពិសេសដល់ខ្លួនឯងនិងក្រុមគ្រួសារ
ព្រោះអ្នកជំងឺនឹងរងគ្រោះមុនគេ។

ខឿនការពារសុខភាពរបស់ប្រជាជនគឺ
ជាគោលនយោបាយគន្លឹះក្នុងសមរភូមិ
ប្រយុទ្ធជាមួយជំងឺឆ្លងដ៏កាចសាហាវនេះ៕

អត្ថបទដែលជាប់ទាក់ទង