មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងលើកទឹកចិត្តឱ្យមន្ត្រីសហគមន៍រមណីយដ្ឋាន​សម្រស់កោះហានរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍នៅមូលដ្ឋាន

133

M.C រមណីយដ្ខានសមរស់កោះហាននៅឃុំកោះស្នែងមិនទាន់មានការអភិវឌ្ឃខ្លួនឱ្យរីកចំរើនទៅតាមស្តងដារ នៃវិស័យទេសចរណ៍នៅឡើយទេ   ហើយមន្ទីទេសចរណ៍ជំរុញឱ្យមានការរៀបចំឡើងដើម្បីទាញយកប្រចំណូលសម្រាប់កែប្រែជីវភាពរស់នៅ។

 

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនអ្នកបំរើសេវាកម្មទេសចរណ៍នៅរមណីយដ្ឋានសម្រស់កោះហានឃុំកោះស្នែង   ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង  កាលពីថ្មីៗនេះលោក         អ៊នប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖ សក្តានុពលទេសចរណ៍ ធនធានធម្មជាតិ ជាធ្នាក់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ  បានមកឃើញម្តងហើយចង់មកឃើញម្តងទៀត។

លោកបន្តថា៖សមាជិកសហគមន៍កោះហានសមល្មមដល់ពេលយើងត្រូវរួមគ្នាលើកស្ទួយវិស័យទេសចរណ៍  របស់យើងហើយ  ព្រោះមន្ទីរនិងអង្គការដៃគូបានជួយផ្ចុងផ្តើម ជិត១០មកហើយ ពេលនេះយើងបានបណ្តុះបណ្តាលឱ្យមានជំនានផ្នែក បដិសណ្ដាកិច្ច- ផ្ទះស្នាក់ -អាហារដ្ឋាន និងសេវាកម្មផ្សេងៗជាច្រើនទៀត។

លោក លីម.សៃ តំណាងឱ្យ  សហគមន៍ទេសចរណ៍កោះហាន  បានអះអាងថា៖លោកនិងពិគ្រោះគ្នាជាសមាជិកទាំងអស់ដើម្បីបបែងចែកកិច្ចការងារក្នុងសហគមន៍ទទួលខុសត្រូវ ទាំងផ្នែកសេវាកម្មដឹកជញ្ជូន មគ្គុទេសទេសចរ និងទីតាំងកំសានជាដើម។

 

លោកពេជ្រដារ៉ាប្រធានការរិល័យអភិវឌ្ឍវិស័យទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ មន្ទីរនិងជួយផ្សព្វផ្សាយមន្ថែមពីសក្តានុពលនៃតំបន់សហគមន៍នេះព្រោះវាមានភាពទាក់ទាញច្រើន  ដូចជាកន្លែងរបរដងជរ័ជនជាតិដើមភាកតិច ព្រៃឈើធំៗ និងទេសភាពតាមតំបន់រាមសារ   នៃដងទន្លេមេគង្គ បន្ដែមទៀត។

 

សូមបញ្ចាក់ថា៖នេះជាលើកទីមួយហើយនៅឆ្នាំ២០២០ដែលមន្ទីរទេសចរណ៍បានបណ្តុះបណ្តាលផ្នែកជំនាញដល់សហគមន៍ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅតាមមូលដ្ឋានដែលមានសក្តានុពលស្រាប់៕

 

គឹមហឿន ស្ទឹងត្រែង២៧ ០៤ ២០២០

អត្ថបទដែលជាប់ទាក់ទង