ថ្ងៃ ទី១៤ ខែឧសភានេះ គ្រប់មណ្ឌលឆៀក និងប្រឡងបណ្ណបេីកបរគ្រប់មន្ទីរ២៥រាជធានី-ខេត្ត ធ្វេីការឈប់សម្រាក១ថ្ងៃ

139

MC: ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ងៃ នេះ គ្រប់មណ្ឌលឆៀក និងប្រឡងបណ្ណបេីក​បរគ្រប់មន្ទីរ២៥រាជធានី-ខេត្ត ធ្វេីការឈប់សម្រាក១ថ្ងៃ ប៉ុន្តែចំពោះមណ្ឌលផ្តល់បណ្ណបេីកបរអ៉ីអន១ និង២ ដំណេីរការធម្មតា។

ការសម្រាកពីការងារមួយថ្ងៃ ក្នុងឱកាសព្រះរាជ ពិធីបុណ្យចំរើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជានេះ គឺបន្ទាប់ពីគ្រប់មណ្ឌលឆៀក និងប្រឡងបណ្ណបេីកបរគ្រប់មន្ទីរ២៥រាជធានី-ខេត្ត ចាប់តាំងពីថ្ងៃទី១ ខែឧសភា រហូតមកធ្វើការជារៀងរាល់ថ្ងៃ និងស្របពេលការចូលទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត ឬហៅថាឆៀក រថយន្តរបស់ប្រជាពលរដ្ឋមានការធូរស្បើយ។
ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូន នៃអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួង សាធា រណ ការនិង ដឹកជញ្ជូន បានឱ្យដឹងថា ប្រជាពលរដ្ឋចូលទៅធ្វើឆៀក នៅមុន និងអំឡុងពេលនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានការកើនឡើងខ្ពស់បំផុតមិនឆ្លាប់មាន ដែល ក្នុងមួយថ្ងៃមាន រហូតដល់ជាង៤ពាន់គ្រឿងនៅទូទាំងប្រទេស។ ឯកឧត្តម បន្តថា រហូតដល់ពេលនេះមានយាន យន្ដនៅកម្ពុជាមកចុះបញ្ជីទាំងអស់ប្រហែលជា៦លានគ្រឿង ប៉ុន្តែមានរថយន្ដ៤០ភាគរយប៉ុណ្ណោះ ទៅធ្វើឆៀក ខណៈ មាន៦០ភាគរយ មិនមកឆៀកឡើយ។
សូមបញ្ជាក់ថា អ្នកហួសសុពលភាពឆៀក ចាប់ពីថ្ងៃទី១ ខែកក្កដាខាងមុខនេះតទៅ នឹងត្រូវផាកពិន័យ២.០០០រៀល ក្នុង១ថ្ងៃ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈការផាកពិន័យរបស់សមត្ថកិច្ចចំពោះបទល្មើសមួយនេះនៅលើដងផ្លូវចំពោះរថយន្តធុនស្រាលចំនួន១៨ម៉ឺនរៀល និងរថយន្តធុនធ្ងន់ចំនួន៣៧ម៉ឺន៥ពាន់រៀល៕
អត្ថបទ៖ វ៉ាង ភក្តី

អត្ថបទដែលជាប់ទាក់ទង