សម្ដេចក្រឡាហោម ស ខេង បញ្ជាឱ្យចាប់ខ្លួនមេខ្យល់ ដែលអូសទាញប្រជាពលរដ្ឋខ្មែរឲ្យឆ្លង​​ដែនខុសច្បាប់ ទៅកាន់ប្រទេសជិតខាង

229

MC : សម្ដេចក្រឡាហោម ស ខេង បានបញ្ជាអភិបាលខេត្តជាប់ព្រំដែន បើកការស្រាវជ្រាវ ស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ ដែលមានចលនាអូសទាញប្រជាពលរដ្ឋខ្មែរឲ្យឆ្លង​​ដែនដោយខុសច្បាប់ចូល​ទៅប្រទេសជិតខាង តាមច្រករបៀនានា។

យោងតាមសេចក្ដីណែនាំ របស់ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១៣ ឧសភាបានណែនាំទៅដល់ អភិបាលខេត្ដ​ជាប់ព្រំដែន  រួមមាន ព្រំដែន ថៃ វៀតណាម និងព្រំដែនឡាវ ត្រូវពង្រឹងនូវការគ្រប់គ្រងការ​​ធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាង ដើម្បី ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ជំងឺ COVID-19 ខណៈពេលដែលប្រទេស​​ជិតខាងទាំងនោះ​ កំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19៕

លោកចេម ហួត

 

 

លោកចេម ហួត

អត្ថបទដែលជាប់ទាក់ទង