ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

179

វិទ្យុជាតិកម្ពុជា៖

M.Cលោកឧត្តមសេនីយ៍ត្រីស្នងការនគរបាល ខេត្តស្ទឹងត្រែង ដាក់វិធានការឱ្យមន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រកបដោយក្រមសីលធ៌ម និងប្រកាន់នូវឥរិយាបថទន់ភ្លន់   តែត្រូវម៉ឺងម៉ាត់និងប្រកាន់ខ្ជាប់ជានគរបាលអនុវត្តច្បាប់ ។
ក្នុងកម្មវិធីផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ថ្ងៃទី១៣ ឧសភាព ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា  ស្នងការនគរបាលខេត្ត មានប្រសាសន៍ថា ៖ អគ្គនាយកដ្ឋានក៏ដូចជាអគ្គស្នងការនគរបាលជាតិបានដាក់វិធានការ ដល់មន្ត្រីនគរបាលទាំងអស់បំពេញការងារអនុវត្តច្បាប់ចរាចណ៍  ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងពេលដែលការគ្រោះថ្នាក់ចរាចណ៍នៅដើមខែឧសភាឆ្នាំ២០២០នេះមានការថយចុះជាងឆ្នាំ២០១៩ ។

លោកឧត្តមសេនីយ៍ត្រីបន្ថែមថា៖ទន្ទឹមនិងនេះមន្ត្រីចរាចរណ៍ឈរជើងនៅតាមតំបន់គោលដៅនិមួយៗគ្រប់ក្រុងស្រុកត្រូវប្រកាន់ភ្ជាប់នូវវិន័យក្រមសីលធម៌គោរពតាមឋានានុក្រម ការស្លៀកពាក់ឱ្យបានត្រឹមត្រូវហើយយកចិត្តទុកដាក់អនុវត្តរាល់បទបញ្ជាឱ្យបានល្អ កុំឱ្យប្រាស់ចាកពីគោលការណ៍របសរាជរដ្ឋាភិបាល៖(សម្លេង)……………………………………….៕

លោកវរៈសេនីយ៍ឯក គង់ រតនា  នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោគនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានគាំទ្រ បន្ថែមទៅលើច្បាប់ចរាចរណ៍នេះ ព្រោះកន្លងមកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានធ្វើការផ្សព្វផ្សាយ   តាមប្រព័ន្ធព័ត៌មាន បានទូលំទូលាយរួចមកហើយ។
លោកបញ្ជាក់ថាៈនៅក្នុងពេលអនុវត្តច្បាប់ ចំនួនពីសប្តាហ៍កន្លងមកនេះ សង្កេតឃើញបងប្អូនប្រជាពលរដ្ឋយើងយល់ដឹងបានច្រើនជាងការអនុវត្តលើកមុនៗ ហើយការគ្រោះថ្នាក់ចរាចរណ៍ក៍បានថយចុះផងដែរបើប្រៀបធៀបទីនិងឆ្នាំ២០១៩ក្នុងរយៈពេលដូចគ្នា។

សូមបញ្ចាក់៖ថា៖នេះជាលទ្ធផលល្អមួយសម្រាប់ឆ្នាំ២០២០នេះដែលបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋយើងបានភ្ញាក់រលឹក និងទទួលខុសត្រូវដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដ៏ទៃ៕
លោកគឹមហឿនស្ទឹងត្រែង

អត្ថបទដែលជាប់ទាក់ទង