រដ្ឋមន្រ្តី ក្រសួងព័ត៌មាន គាំទ្រការវិនិយោគរបស់ក្រុមហ៊ុន TANICHU ជប៉ុនដែលជួយអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា

56

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី រូបថត៖ ខឹម សុវណ្ណារ៉ា ២២ ឧសភា ២០២០ ៖

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន គាំទ្រការវិនិយោគរបស់ក្រុមហ៊ុន TANICHU ប្រទេសជប៉ុនដែលជួយអភិវឌ្ឍន៍វិស័យសំណង់ និងបង្កើតឱកាសការងារនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដូច្នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោកលោក TANI SHUNJI នាយក ប្រតិបត្តិ ក្រុមហ៊ុន TANICHU ប្រទេសជប៉ុន នៅទីស្តីការក្រសួងព័ត៌មាននាព្រឹកថ្ងៃទី ២២ ខែឧសភា។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានគាំទ្រនូវរាល់កិច្ចការងារវិនិយោគរបស់ លោក TANI SHUNJI នាយកប្រតិបត្តិ ក្រុមហ៊ុន TANICHU ប្រទេសជប៉ុន លើវិស័យសំណង់ ខុនដូរ នៅក្នុងប្រទេសកម្ពុជា ហើយជាមួយនេះ ឯកឧត្តម ក៏បានរំលឹកឡើងវិញនូវការដឹងគុណចំពោះ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីពេលចប់សង្រ្គាមដំបូងមកម្ល៉េះ ហើយក៏នៅបន្តជួយរហូតដល់ពេលបច្ចុប្បន្ននេះទៀត ដែលជាការបង្ហាញនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ រឹងមាំ រវាងប្រទេសទាំងពីរ កម្ពុជា ជប៉ុន ។
ឯកឧត្តម ក៏បានអរគុណ លោក TANI SHUNJI ដែលបាននាំយកនូវម៉ាស៊ីនចំហ៊ុយឯកសារសម្លាប់មេរោគ មកជូននាពេលនេះ ដែលជាការ ចូលរួមចំណែកក្នុងការ កាពារមេរោគផ្សេងៗ ពិសេសជំងឺ កូវីត-១៩។
លោក TANI SHUNJI នាយក ប្រតិបត្តិ ក្រុមហ៊ុន TANICHU ប្រទេសជប៉ុន បានជម្រាបជូនពីដំណើរការងាររបស់ក្រុមហ៊ុន ក្នុងការវិនិយោគ លើវិស័យ សំណង់នៅក្នុងប្រទសកម្ពុជា ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានសាងសង់ ខុនដូ នៅតំបន់បឹងកេងកង រាជធានីភ្នំពេញ បានចំនួន៤កន្លែងរួចមកហើយ ក៏នៅបន្តការសាងសង់ សំណង់អាគារ ខនដូរខ្ពស់ៗ រហូតដល់៤៣ជាន់ទៀត តែដោយសាររយៈពេលប៉ុន្មាន ខែមកនេះ ជួបបញ្ហានៃជំងឺកូវីត-១៩ បានផ្អាកការងារសាងសង់ខ្លះ ។
នៅក្នុងឱកាសនោះដែរ លោក TANI SHUNJI បានបញ្ជាក់ពីការចូលរួមផ្សព្វផ្សាយ របស់លោក អោយប្រជាជនជប៉ុន បានដឹងពីសក្តានុពល ទេសចរណ៍ ការវិនិយោគទុន និង វិស័យសេដ្ឋកិច្ចមានការរីកចំរើនល្អ ហើយក៏បានជំរុញអោយភ្ញៀវទេសចរជប៉ុន នៅពេល រដូវរងារមកលេងកំសាន្តនៅក្នុងប្រទេសកម្ពុជា ព្រោះបរិយាកាសនិងធាតុអាកាសអំណោយ ផលល្អ៕

អត្ថបទដែលជាប់ទាក់ទង