គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៤នាក់ និងរបួស ៥នាក់ កាលពីថ្ងៃទី២១ ខែឧសភា

81

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២១ ខែឧសភា បានសម្លាប់មនុស្ស ៤នាក់ និងរបួស ៥នាក់។

របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង៨លើក បណ្តាលឲ្យ មានអ្នកស្លាប់ ៤នាក់ របួសធ្ងន់ ៤នាក់ របួសស្រាល ១នាក់ មូលហេតុមកពីបើកបរលើសល្បឿនកំណត់ មិនគោរសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ និងកត្តាយាន្ដ បណ្តាលឲ្យខូចខាត ម៉ូតូ ៧គ្រឿង រថយន្តធុនតូច ៥គ្រឿង យានផ្សេងៗ ៣គ្រឿង ថ្មើរជើង ១នាក់។
ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវកុំបើកបរលើស ល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង