កីឡាករប្រដាល់គុនខ្មែរជាម្ចាស់មេដាយមាស ប្រាក់និងសំរិទ្ធស៊ីហ្គេម២០១៧-២០១៩ ត្រូវចងក្រងជាស្នាដៃក្នុងសៀវភៅប្រវត្តិកីឡាកម្ពុជា

45

វិទ្យុជាតិកម្ពុជា៖ លោកជៀង យ៉ារ៉េត

ភ្នំពេញ៖
កីឡាករប្រដាល់គុនខ្មែរជាម្ចាស់មេដាយមាសប្រាក់និងសំរិទ្ធក្នុងស៊ីហ្គេម២០១៧-២០១៩ នឹងត្រូវចងក្រងជាស្នាដៃក្នុងសៀវភៅប្រវត្តិកីឡាកម្ពុជា ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជួបសំណេះសំណាល និងណែនាំដល់កីឡាករប្រដាល់គុនខ្មែរជ័យលាភីម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធ ព្រមទាំងឃីកបុកស៊ីងក្នុងស៊ីហ្គេម២០១៧-២០១៩ អោយសរសេរស្នាដៃរបស់ខ្លួនម្នាក់ៗឲ្យបានច្បាស់លាស់ សម្រាប់ធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា ។
លោក តែម ម៉ឺន បានមានប្រសាសន៍ក្នុងអង្គប្រជុំកាលពីថ្ងៃទី២២ឧសភាថា ក្នុងនាមលោកជាប្រធានសហព័ន្ធ សូមកោតសរសើរដល់កីឡាករកីឡាការិនីគុនខ្មែរ និង ឃីកបុកស៊ីងដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការដណ្តើមមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2០17 នៅប្រទេសម៉ាឡេស៊ី ជាពិសេសកីឡាករ ឃុន ឌីម៉ា ដែលទទួលបានមេដាយមាសជាលើកដំបូង នៃប្រភេទកីឡាប្រដាល់គុនខ្មែរ។
លោកប្រធានប្រធានសហព័ន្ធបានបន្តថា ចំពោះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2០19 យើងទទួលបានមេដាយសំរិទ្ធ៦គ្រឿង។ ដូច្នេះសហព័ន្ធ និងលោកគ្រូអ្នកគ្រូម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធ ត្រូវរៀបចំឯកសារនិងរូបភាពរបស់កីឡាករខ្លួនជូនក្រសួងអប់រំ យុវជន និងកីឡាគ្រប់ចំនួនទំាំងអស់ សម្រាប់ធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា និងសម្រាប់តម្កល់ទុកនូវសារមន្ទីរកីឡារបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង