រយៈពេលជិតមួយសប្តាហ៍នេះប្រជាពលរដ្ឋទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានយន្តជាង៧៩០០គ្រឿង

229

វិទ្យុជាតិកម្ពុជា៖ ស្រីផល
MC៖ មន្រ្តីពន្ធដារបានអៈអាងថា ក្នុងរយៈពេលជិតមួយសប្តាហ៍នេះមានប្រជាពលរដ្ឋទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានយន្តជាង៧៩០០គ្រឿង ហើយក្នុងទឹកប្រាក់ពន្ធចំនួន១៨២៧លានរៀល។
ផ្អែកតាមស្ថានភាពបង់ពន្ធនេះ មន្រ្តីពន្ធដារបានវាយតម្លៃថា ប្រជាពលរដ្ឋកាន់តែយល់ដឹងច្រើនរួសរាន់ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយាន្តជំនិះគ្រប់ប្រភេទ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួមសហការជាមួយក្រសួង។

ថ្លែងក្នុងកម្មវិធីជីវិតយើងសង្គមយើង របស់វិទ្យុជាតិកម្ពុជា លោក ហ៊ល ធីរិត អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្នុងយុទ្ធនាការប្រពន្ធលើមធ្យោបាយយានយន្តឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋប្រជាពលរដ្ឋ មកបង់ពន្ធលើមធ្យោបាយយានយន្តជូនរដ្ឋនិងបានគោរពតាមគោលការណែនាំរបស់ក្រសួង។ លោកបានបញ្ជាក់ថា ម្ចាស់រថយន្តទាំងអស់បានបំពេញកាតព្វកិច្ច ក្នុងការបង់ពន្ធជូនរដ្ឋ ហើយការប្រកាសបង់ពន្ធនេះ ធ្វើទៅតាមសាខាឬ ការិយាល័យណាមួយ ឬតាមភ្នាក់ងារធនាគារ ដែលបានចុះអនុស្សារណៈជាមួយនឹង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សំលេង៖ ខ្ញុំសង្កេតឃើញថាឆ្នាំ ២០២០នេះម្ចាស់យាន្តយន្ត ហាក់បីដូចជាមានការភ្ញាក់រលឹក ជាងឆ្នាំមុនៗ នៅពេលដែលចាប់ផ្ដើមប្រមូលពន្ធភ្លាម គឺគាត់សស្រាក់សស្រាំមកបង់ពន្ធខុសពីបណ្ដាឆ្នាំមុនៗ នៅពេលដែលយើងចាប់ផ្ដើមប្រមូលពន្ធ គាត់ហាក់បីដូចជាពុំសូវមានអ្នកចាប់អារម្មណ៍ទេ គាត់ច្រើនតែប្រមូលផ្ដុំ នៅពេលដែលជិតបញ្ចប់នៃយុទ្ធនាការប្រមូលពន្ធ គាត់សម្រុកមកបង់ពន្ធ ដែលធ្វើឲ្យមន្ត្រីពន្ធដារក៏ដូចជាអង្គភាពផ្សេងៗ ដូចជាធនាគារដែលបានចុះអនុស្សរណៈជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការប្រមូលពន្ធ គាត់មានភាពលំបាក ដែលមនុស្សសម្រុកទៅបង់ក្នុងថ្ងៃតែមួយចុងក្រោយ ដែលជាថ្ងៃបញ្ចប់ នៃការបិទយុទ្ធនាការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនយានយន្តគ្រប់ប្រភេទ។
លោកបានបន្តទៀតថា សំរាប់ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទ សង្កេតឃើញថា ចំនូលពន្ធលើមធ្យោបាយដឹកជញ្ជូន មានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងរង្វង់ពី១០ទៅ១៥% ដែលនេះបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋបានបំពេញកាតព្វកិច្ចដ៍ល្អ ក្នុងការចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា ការប្រមូលពន្ធលើមធ្យោបាយនិងយាន្តជំនិះគ្រប់ប្រភេទបានចាប់ផ្តើមពីថ្ងៃទី០១ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិការឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង