គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៨នាក់ និងរបួស ១៤នាក់ កាលពីថ្ងៃទី៥ ខែមិថុនា

79

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា បានសម្លាប់មនុស្ស ៨នាក់ និងរបួស ១៤នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ៨នាក់ របួសធ្ងន់ ៧នាក់ និងរបួសស្រាល ៧នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ប្រជែង និងស្រវឹង ដែលនាំឲ្យខូចខាតម៉ូតូ ៨គ្រឿង រថយន្តធុនតូច ៤គ្រឿង រថយន្តធុនធំ ៨គ្រឿង យានផ្សេងៗ ២គ្រឿង។
ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវកុំបើកបរលើស ល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង