អគ្គលេខាអង្គការសហប្រជាជាតិថ្កោលទោសអំពើហឹង្សានៅក្នុងប្រទេសលីប៊ី​

85

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (០៣.០៩.១៨)​

លីប៊ី៖ តាមទីភ្នាក់ងារព័ត៌មានស៊ិនហួបានឲ្យដឹងថា អគ្គលេខាអង្គការសហប្រជាជាតិលោក អង់តូនីញូ
ហ្គុយទែររ៉េសនៅថ្ងៃអាទិត្យនេះបានថ្កោលទោសអំពើហឹង្សាដែលកំពុងកើតមាននៅជុំវិញទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី

លោកអគ្គលេខាអង្គការសហប្រជាជាតិបានថ្កោលទោសការបាញ់គ្រាប់កំាភ្លើងត្បាល់បាសវាលពាសកាលរបស់ក្រុមប្រដាប់អាវុធដែលធ្វើឲ្យរ់ងគ្រោះដលជនស៊ីវិលជាច្រើននាក់ ក្នុងនោះមានកុមារផង ។​

មន្ត្រីនំាពាក្យរបស់លោកអគ្គលេខាអង្គការសហប្រជាជាតិ បាននិយាយថា
ការប្រើកម្លំាងគ្មានសណ្តាប់ធ្នាប់ គឺជាការបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ ។

អ្នកនំាពាក្យបានបន្តទៀតថាលោកអគ្គលេខាអង្គការសហប្រជាជាតិបានអំពាវនាវឲ្យភាគីទាំងអស់បញ្ឈប់អំពើហឹង្សាជាបន្ទាន់ ។តាមសាក្សីដែលបាឃើញអំពើហឹង្សាបាននិយាយថា ការប្រយុទ្ធគ្នារវាងទ័ពរដ្ឋាភិបាល
និងក្រុមឧទ្ទាមបានសម្លាប់មនុស្សអស់ ៤១ នាក់ និងធ្វើឲ្យ ១២៣ នាក់ទៀតរងរបួស ។

អត្ថបទដែលជាប់ទាក់ទង