បាតុកម្ម ក្នុងប្រទេសយេម៉ែន

153

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ ​(០៣.០៩.១៨)

យេម៉ែន៖ តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា មនុស្សរាប់រយនាក់ក្នុងទីក្រុងអាដែន ប្រទេសយេម៉ែន
បាននាំគ្នាប្រមូលផ្តុំធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យនេះ ប្រឆំាងនឹងការធ្លាក់ចុះដុនដាបនូវសេដ្ឋកិច្ចជាតិ ។

រូបីយប័ណ្ណរបស់ប្រទេសយេម៉ែន បានធ្លាក់ថ្លៃយ៉ាងគំហុក ប្រៀបនឹងប្រាក់ដុល្លាអាមេរិក
ចាប់តំាងពីការផ្ទុះឡើងនូវសង្គា្រមស៊ីវិល នាឆ្នំា ២០១៥ រវាងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី អាប់ រ៉ាប៊ូ
ម៉ាន់សួ ហាឌី ដែលមានប្រទេសអារ៉ាប់ប៊ីសាអូឌីតជាអ្នកគំាទ្រ និងជាមួយចលនាឧទ្ទាមហ៊ូទី
ដែលស្និទ្ធនឹងប្រទេសអៀរ៉ង់ ។

ទំនិញបានឡើងថ្លៃកប់ពពក ធ្វើឲ្យពលរដ្ឋយេម៉ែនភាគច្រើនគ្មានលទ្ធភាពទិញបាន
ស្របពេលដែលរូបបីយវត្ថុបរទេស កំពុងតែថយចុះ ជាលំដាប់ ។

ប្រទេសយេម៉ែន ជាប្រទេសមួយក្នុងចំណោមប្រទេសអារ៉ាប់ដ៏ក្របំផុត ហើយសង្គ្រាម
បានធ្វើឲ្យស្ថានភាពជីវភាពពលរដ្ឋធ្លាក់ចុះ ដុនដាប ស្របពេលដែលការរាលដាលនូវជំងឺ
និងភាពអត់ឃ្លាន កំពុងតែកើតឡើងស្ទើរតែនៅទូទំាងប្រទេស ។​

អត្ថបទដែលជាប់ទាក់ទង