អគ្គនាយកដ្ឋានកីឡាប្រគល់សម្ភារៈការពារមេរោគកូវីដ-១៩ ដល់សហព័ន្ធកីឡាជាតិទំាង៣២

114

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

អគ្គនាយកដ្ឋានកីឡា បានប្រគល់ជូនសម្ភារៈការពារមេរោគកូវីដ-១៩ សំខាន់ៗដូចជា ស្រោមដៃការពារ ដកដាក់អាល់កុល និងទឹកអាល់កុលលាងដៃដល់សហព័ន្ធកីឡាជាតិទំាង៣២ និង នាយកដ្ឋានកីឡាក្រោមឪវាទ កាលពីថ្ងៃទី១២មិថុនា២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា សម្ភារៈការពារមេរោគកូវីដ-១៩ទំាងនេះទទួលបានពីការឧបត្ថម្ភរបស់ក្រុមហ៊ុន The Korea Chamber of Commerce in Cambodia តាមរយៈពេលលោកគ្រូ ឆយ យ៉ុងសុក គ្រូតេក្វាន់ដូជម្រើសជាតិកម្ពុជា ក្នុងនាមអគ្គនាយកកីឡានឹងយកទៅបែងចែកជូនដល់សហព័ន្ធកីឡាជាតិចំនួន៣២ ដែលមានក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលកំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មនៅក្នុងពហុកីឡដ្ឋានជាតិ តាមការណែនាំបច្ចេកទេសរបសក្រសួងសុខាភិបាល ។
ដូច្នេះមុនពេលចូលហាត់យើងត្រូវការត្រួតពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ ហើយម៉ឹងម៉ាត់ជាប្រចាំតាមការណែនាំដោយសហការជាមួយក្រសួងសុខាភិបាល។ សម្រាប់សហព័ន្ធទំាង៣២ក្នុងមួយសហព័ន្ធទទួលបានស្រោមដៃការពារមួយប្រអប់ ដបដាក់អាល់កុល ១ និងទឹកអាល់កុលលាងដៃ២កាដុង សរុបចំនួន៦៦កាដុង ចំណែកអគ្គនាយកដ្ឋានកីឡា នាយកដ្ឋានកីឡា៤ ពហុកីឡដ្ឋានមរតកតេជោ ក្រុមការងារឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងអប់រំសរុបចំនួន៣៣កាដុង៕

អត្ថបទដែលជាប់ទាក់ទង