រដ្ឋមន្រ្តីក្រសួងការងារ អំពាវនា​វឱ្យ ប្រជាពលរដ្ឋនិងកម្មករបន្ត ការពារខ្លួន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល

399

វិទ្យុជាតិកម្ពុជា​៖លោក​ ជួន​ បូណា​
MC៖

រដ្ឋមន្រ្តីក្រសួងការងារ អំពាវនា​វឱ្យ
ប្រជាពលរដ្ឋនិងកម្មករបន្ត ការពារខ្លួន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺឆ្លងរាតត្បាត កូវីដ-១៩ ដែលកំពុងវាយប្រហារជាសកល។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសមាជិកគណៈកម្មាធិការកណ្តាលនិងជា អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានរាធានីភ្នំពេញ បានណែនាំ​ដល់ប្រជាពលរដ្ឋត្រូវតែបន្តការពារជំងឺកូវីដ១៩​ ដោយកុំឱ្យការជួបជុំគ្នាច្រើន​ រក្សាឱ្យបាននូវវិធានការណ៍អនាម័យ ពាក់ម៉ាសរៀងរាល់ពេលធ្វើដំណើរចេញក្រៅផ្ទះ និងលាងដៃជាមួយសាប៊ូ និងអាល់កុល ឱ្យបានញឹកញាប់​ ដើម្បីធានាសុខសុវត្ថិភាពពីជំងឺផ្សេងៗ​ ជាពិសេសជំងឺកូវីដ១៩​។
ថ្លែងក្នុងពិធីចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រក្នុងខណ្ឌបឹងកេងកង ចំនួន១៩២គ្រួសារ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបរិវេណវិទ្យាល័យជាស៊ីមបឹងកេងកង​ ឯកឧត្តមបានមានប្រសាសន៍ថា កូវីដ-១៩ គឺជាជម្ងឺមួយដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ព្រោះមានលក្ខណៈឆ្លងរហ័ស មិនថាអ្នកមាន រឺអ្នកក្រ ចាស់ រឺក្មេង សុទ្ធតែអាចប្រឈមនឹងការឆ្លងប្រសិនណាមិនបានការពារឱ្យបានភ្ជាប់ភ្ជួន​ ហើយជម្ងឺនេះមិនទាន់រកឃើញនូវសាក់សាំង​ និងថ្នាំព្យាបាលឡើយ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមអោយដឹងថា តាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ទាំងអស់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងពេលដែលមានការរាតត្បាតនៃជំងឺ កូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ សម្ដេចបានលើកឡើងនូវពាក្យស្លោកមួយថាមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះឬដាច់ស្បៀងដោយសារមិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់ក៏ដូចជាពីសំណាក់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាឡើយ៕

អត្ថបទដែលជាប់ទាក់ទង