លោកត្រំាព្រមានអំពីសោកនាដកម្មក្នុងតំបន់ អ៊ីដលីប​

267

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អេអេសភី ​(០៤.០៩.១៨)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា នៅថ្ងៃចន្ទនេះ បាននិយាយព្រមានប្រទេសស៊ីរី​
កុំឲ្យបើកប្រតិបត្តការយោធា ​គំាទ្រដោយប្រទេស រុស្សី និង អៀរ៉ង់
ទៅលើតំបន់ដែលពួកឧទ្ទាមកំពុងកាន់កាប់ក្នុងប្រទេសស៊ីរី ដោយនិយាយថា ប្រតិបត្តការយោធានេះ
អាចនឹងបង្កឲ្យមាន “សោកនាដកម្ម” យ៉ាងធ្ងន់ធ្ងរ ។

ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍ថា តាមរយៈទ្វីដធឺ លោកត្រំា បាននិយាយថា
“ប្រធានាធិបតី បាសា អាល់ អាសាដ មិនត្រូវវាយប្រហារដោយមិនបានគិតគូរឲ្យល្អ ទៅលើតំបន់
អ៊ីដលីប របស់ប្រទេសស៊ីរីទេ ។ លោកត្រំា បាននិយាយទៀតថា ប្រទេសរុស្សី និងប្រទេសអៀរ៉ង់
នឹងធ្វើខុស ផ្នែកមនុស្សធម៌ ពីការចូលរួមក្នុងប្រតិបត្តិការនោះ” ។

អង្គលារសហប្រជាជាតិ និងក្រុមផ្តល់ជំនួយសង្រ្គោះ បានព្រមានថា ការវាយប្រហារទៅលើតំបន់អ៊ីដលីប
អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវិតមនុស្ស ក្នុងកម្រិតមួយ ​ដែលមិនធ្លាប់មានក្នុងសង្គ្រាមអស់ពេល​ ៧
ឆ្នំា ក្នុងប្រទេសស៊ីរី ។

ប្រទេសរុស្សី និងប្រទេសអៀរ៉ង់នៅតែចង់វាយកម្ចាត់ក្រុមជ្រុលនិយមដែលកំពុងស្ថិតក្នុងតំបន់អ៊ីដលីបនោះ ហើយត្រូវគេរំពឹងថានឹងគំាទ្ររដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាសា អាល់ អាសាដ ។​

អត្ថបទដែលជាប់ទាក់ទង