ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឬទ័យនឹងស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់ បំផុត​ក្នុង​ពិធី​បើក​សម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៦

130

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកហុកសុខរិន

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រ​នៃព្រះរាជាណាច​ក្រកម្ពុជា​បាន​សព្វ​ព្រះរាជហឬទ័យនឹងស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់ បំផុតក្នុងពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៦ ដែល​ប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ វេលាម៉ោង៨ព្រឹក នៅវិមានរដ្ឋសភា។

នៅក្នុងពិធីដ៏មហោឡារឹក និងជាប្រវត្តិសាស្រ្តនេះ ឥស្សរជនជាន់ខ្ពស់ និងអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាង​អង្គការក្រៅរដ្ឋាភិបាលមួយចំនួនក៏អញ្ចើញចូលរួមជាកិត្តិយសផងដែរ។

ឯកឧត្តមឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានអោយដឹងថា របៀបវារៈ នៅក្នុងកិច្ចប្រជុំរដ្ឋសភា​ជាលើកដំបូងនៅព្រឹកថ្ងៃទី៥ខែកញ្ញា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត គឺព្រឹទ្ធសមាជិកនៃរដ្ឋសភា តាមរយៈ​សម្តេច​ពញាចក្រីហេង សំរិន នឹងប្រកាស អំពីសពុលភាពតំណាងរាស្រ្តជាប់ឆ្នោតទំាង១២៥រូប និងអនុម័តបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភានីតិកាលទី៦។

ដោយឡែកនៅរសៀលថ្ងៃទី៥ខែកញ្ញា ដដែលនេះ បេក្ខជនតំណាងរាស្រ្តទំាង១២៥រូប នឹងចូលធ្វើសច្ចាប្រណិ​ធានស្បថ​ចូល​​កាន់តំណែងនៅក្នុងព្រះ បរមរាជវំាង នៅចំពោះមុខព្រះភត្ររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង៕

អត្ថបទដែលជាប់ទាក់ទង