អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យណែនាំមន្ត្រីក្រោមឱវាទដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានតាមសំណូមពរ

114

វិទ្យុជាតិកម្ពុជា៖ គឹមហឿន ខេត្តស្ទឹងត្រែង០៨/០៧/ ២០២០

MC៖ អាជ្ញាធរស្រុកបុរីអូស្វាយសែនជ័យខេត្តស្ទឹងត្រែងណែនាំមន្ត្រីក្រោមឱវាទជាពិ សេសមន្ត្រី ស្មៀនឃុំ ត្រូវ បង្កើនការអនុវត្តឲ្យការងារឲ្យបានល្អនិងរលូន ដើម្បីបំរើប្រជាពលរដ្ឋតបតាមអនុសាសន៍ របស់រាជរដ្ឋាភិបាលគឺ (មន្ត្រីរាជការជាអ្នកបំរើប្រជាពលរដ្ឋមិនមែនធ្វើម្ចាស់ប្រជាពលរដ្ឋទេ)។
ក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក នៅវត្តកែវមុន្នីមានជ័យ ឃុំកោះស្នែងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងកាលពីថ្ងៃទី០៨កក្កដា លោកលីមីណាអភិបាលស្រុកនេះមានប្រសាសន៍ថា៖បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ បញ្ឈប់ការយកកម្រៃពីការងារ ធ្វើលិខិតរដ្ឋបាលមក មានមន្ត្រីមួយចំនួន យឺតយ៉ាវក្នុងការផ្តល់សេវានេះ ជូនប្រជាពលរដ្ឋ ដូចជា ការធ្វើអត្តសញ្ញាណបណ្ណ័ អត្រានុកូលដ្ឋាននិង លិខិតស្នាមផ្សេងៗដែលអាជ្ញាធរត្រូវចេញជូនប្រជាពលរដ្ឋ។ លោកជំរុញឱ្យមន្រ្តីង្នាក់ស្រុកនិងឃុំទាំងអស់ត្រូវរួសរាន់បំរើប្រជាពលរដ្ឋបំពេញការងារឱ្យបានល្អទាំង កិច្ចការងារសន្តិសុខ-សេដ្ឋកិច្ចសង្គម-អប់រំសុខាភិបាល-និងបញ្ហាដោះស្រាយដីធ្លីជាដើម។ លោកដួងលាន មេឃុំកោះស្នែងបានសន្យាបន្តជួយដាស់តឿនបន្ថែមដល់មន្ត្រីថ្នាក់ឃុំដើម្បីអនុវត្ត ឲ្យមានប្រសិទ្ធភាព ក្នុងការបំរើសេវាជូននប្រជាពលរដ្ឋទៅតាមតម្រូវការ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងលឿនរហ័សទាន់ចិត្ត។
លោកថា ៖អាជ្ញាធរឃុំនឹងបិទផ្សាយពីការណែនាំថ្មីៗគ្រប់គោលការណ៍ ដើម្បីឲ្យការផ្តល់សេវាសាធារណៈនេះអនុវត្តឲ្យបានត្រឹមត្រូវ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកសរសុផលប្រធានក្រុមប្រឹក្សាស្រុកបានគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់អាជ្ញាធរឃុំ ចំពោះការ ពន្លឿនការដោះស្រាយគ្រប់យ៉ាងនេះ ព្រោះជាការដោះស្រាយបាននូវបញ្ហាប្រឈម ធ្វើឲ្យប្រជាពលរដ្ឋស្រឡាញ់ពេញចិត្តចំពោះអាជ្ញាធរ។
សូមបញ្ជាក់ថា៖ក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក មានប្រជាពលរដ្ឋលើកសំណូមពរចំនួន២៩បញ្ហា ដោះស្រាយបាន២៦បញ្ហា និងនៅ៣បញ្ហាទៀត អាជ្ញាធរសន្យាដោះស្រាយជូននៅសប្តាហ៍ក្រោយនេះ។

អត្ថបទដែលជាប់ទាក់ទង