កសិករក្នុងខេត្តសៀមរាបបានជ្រើសរើសការចិញ្ចឹមបង្កងអូស្រ្តាលី ព្រោះងាយស្រួលចិញ្ចឹមនិងមានតម្លៃជាងបង្កងក្នុងស្រុក

135

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី ១៣.០៧.២០២០


Mc ៖ កសិករក្នុងខេត្តសៀមរាបបានជ្រើសរើសការចិញ្ចឹមបង្កងអូស្រ្តាលី ព្រោះងាយស្រួលចិញ្ចឹមនិងមានតម្លៃជាងបង្កងក្នុងស្រុក ដោយទទួលបានប្រាក់ចំណូលជាច្រើន។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…………………………..
លោក មេសា ជាកសិករចិញ្ចឹមបង្កងអូស្រ្តាលីទឹកសាបលក្ខណៈគ្រួសារក្នុងខេត្តសៀមរាប បានឲ្យដឹងថា តាមរយៈការចិញ្ចឹមបង្កងអូស្រ្តាលីបានត្រឹមត្រូវតាមបច្ចេកទេសនោះ បានធ្វើឲ្យការចិញ្ចឹមទទួលបាននូវលទ្ធផលល្អ លក់បានតំលៃថ្លៃដោយក្នុងមួយគីឡូក្រាមមានតម្លៃរហូតដល់៣០ដុល្លាទៅ៣៥ដុល្លារ ដែលបានធ្វើឲ្យសេដ្ឋកិច្ចគ្រួសារមានការរីកចំរើនបានមួយកម្រិត។លោកបន្តថា ការចិញ្ចឹមបង្កងអូស្រា្តលី មានភាពងាយស្រួលជាងការចិញ្ចឹមបង្កងខ្មែរ ដោយសារបង្កងនេះមានភាពធន់ទ្រំាជាងបង្កងខ្មែរ ឆាប់ទទួលបានផល ទទួលបានតម្លៃខ្ពស់ ជាពិសេសសំរាប់អ្នកបរិភោគដែលមានបញ្ហាលើសជាតិស្ករ និងខ្លាញ់ក៏អាចបរិភោគបាន ដោយសារបង្កងអូស្រា្តលីមិនមានសារធាតុខ្លាញ់និងសារធាតុស្ករខ្ពស់ដូចបង្កងខ្មែរនោះឡើយ ហើយបង្កងខ្មែរគឺត្រូវការរស់នៅក្នុងទឹកជ្រៅ ត្រូវការអុកស៊ីសែនកំរិតខ្ពស់ និងពិបាកក្នុងការបង្កាត់ពូជ។
សំឡេង ៖«ដោយសារទី១ គឺពាក្យថាបង្កងអូស្ត្រាលីមានភាពប្លែកជាងបង្កងខ្មែរដែលជាចំណុចទាក់ទាញមួយហើយ ទី២គឺវាមានភាពងាយស្រួលក្នុងការចិញ្ចឹមផងដែរ យើងអាចចិញ្ចឹមក្នុងអាងឬក៏ចិញ្ចឹមក្នុងស្រះលក្ខណៈកសិដ្ឋានក៏បាន ហើយទី៣សាច់របស់វាមានរស់ជាតិឆ្ងាញ់ជាងបង្កងខ្មែរយើង ដោយសារសាច់ច្រើនហើយរឹងហើយមានរសជាតិផ្អែមជាងបង្កងខ្មែរយើង ហើយអ្វីដែលសំខាន់វាអត់មានសារធាតុស្ករសារធាតុខ្លាញ់នៅក្នុងហ្នឹងទេ បើសិនជាបង្កងខ្មែរយើងគឺមានសារធាតុខ្លាញ់ អញ្ចឹងអ្នកដែលមានបញ្ហាខ្លាញ់គាត់អាចហូបបាន នេះគឺជាចំណុចសំខាន់ៗរបស់អូស្ត្រាលី ហើយការចិញ្ចឹមគឺមានលក្ខណៈងាយស្រួលគ្រាន់តែយើងសិក្សាទៅលើអាកាសធាតុ ទៅលើទឹក នឹងចំណីរបស់វា ធ្វើអនាម័យនៅក្នុងទឹកចិញ្ចឹមវានោះឲ្យបានគ្រប់ពេលវេលា គឺវាអាចរស់បានដោយមានសុខភាពល្អហើយ »។សូមបញ្ជាក់ថា បច្ចុប្បន្ននេះបង្កងអូស្ត្រាលីស្រស់( បង្កងសាច់ ) អាចលក់បានប្រមាណជាង៣០ដុល្លារក្នុងមួយគីឡូក្រាម ចំណែកកូនបង្កងក្នុងមួយក្បាលលក់បានតម្លៃ២០០០រៀល និងបង្កងមេពូជលក់បានតម្លៃ១០ដុល្លារក្នុងមួយគូ ៕

អត្ថបទដែលជាប់ទាក់ទង