អាជ្ញាធរពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ចរារណ៍ផ្លូវគោកតាមមូលដ្ឋាន

37

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
MC៖ អាជ្ញាធរពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ចរារណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីបញ្ជៀសពីគ្រោះថ្នាក់ចរាចរណ៍ នឹងគេចផុតពីការផាកពិន័យរបស់មន្ត្រីចរាចរណ៍។

ថ្លែងក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោកឧត្តមសេនីយត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តខិតខំចុះអប់រំច្បាប់ចរាចរណ៍ផ្លូវគោកថ្មីជារៀងរាល់ថ្ងៃនៅតាមភូមិឃុំសង្កាត់ ជាពិសេសខ្លឹមសារនៃអនុក្រឹតថ្មី ដែលធ្វើការផាកពិន័យអ្នកមិនគោរពច្បាប់នូវប្រាក់កើនឡើងទ្វេដងបើប្រៀបធៀបនឹងច្បាប់ចរាចរណ៍មុន។
សំឡេង៖«វិធានការចំពោះមុខរបស់យើង ពេលបច្ចុប្បន្នមាន២ធំៗ តែងតែអនុវត្ត យូរមកហើយ វិធានការច្បាប់និងវិធានអប់រំ ។តាមប្រសាសន៍សម្តេចក្រឡាហោម បានប្រកាសឆ្នាំ២០២០នេះ គឺយើងធ្វើការអនុវត្តច្បាប់ ជាអទិភាពទី១ ។ចឹងឆ្នាំនេះយើងចាប់ផ្តើមរឹតបណ្តឹងខ្លាំងក្លា ទៅលើច្បាប់ពីចរាចរណ៍ផ្លូវគោក ហើយក្នុងនោះមានទាំងគ្រឿងស្រវឹងនិងគ្រឿងញៀនផងដែរ។ហើយអទិភាពទី២គឺយើងធ្វើការអប់រំផ្សព្វផ្សាយ»។
លោកជុំ ចន្ទ័វិច្ឆិកាអនុប្រធានការិយាល័យអប់រំផ្សព្វផ្សាយ នៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា មន្ត្រីជំនាញបានបន្តផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមបណ្តាឃុំសង្កាត់ ដើម្បីបំផុសឱ្យប្រជាពលរដ្ឋមានចំណេះដឹងនិងចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា។
សំឡេង៖ «យើងបន្ថែមការផ្សព្វផ្សាយ បន្តទៅទៀតទៅដល់កៀសប្រជាពលរដ្ឋ ទៅតាមសហគមន៍ និងបុគ្គលិកឯកជនផ្សេងៗ គឺចុះផ្សព្វផ្សាយទៅដល់កម្មកររោងចក្រ ជាដើម គឺធ្វើយ៉ាងនេះដើម្បីបញ្ជៀប ការប្រើប្រាស់គ្រឿងស្រវឹងនិងគ្រឿងញៀនទូទៅឲ្យតែទាក់ទងជាមួយច្បាប់ចរាចរណ៍ ទៅពួកគាត់។ ថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានបណ្តុះបណ្តាល បុគ្គលិកផ្នែកឯកជនដែលបានចុះបញ្ជីរ ស្នើឱ្យពួកគាត់២ទៅ៣នាក់ ដើម្បីមកបណ្តុះបណ្តាល ក្នុងគោលបំណងយកទៅបណ្តុះបណ្តាលបន្តទៅកាន់ក្រុមការងាររបស់គាត់ទៅតាមស្ថាប័នផ្សេងៗរៀងខ្លួន»។
សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍នៅតាមមូលដ្ឋាននេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចនៅតែរកឃើញថា ប្រទេសកម្ពុជានៅតែមានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជារៀងរាល់ថ្ងៃដែលបានបណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាជន និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង