ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មសម្រួលនីតិវិធីផ្តល់កម្ចីដល់កសិករដែលខ្ចីម្តងហើយ អាចខ្ចីម្តងទៀតបាន

62

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានសម្រួលនីតិវិធីដោយផ្តល់លទ្ធកម្ចីដល់ប្រជាកសិករដែលខ្ចីម្តងហើយ អាចខ្ចីម្តងទៀតបានដើម្បីយកទៅពង្រីកអាជីវកម្ម ខណៈដែលរាជរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាចំនួន​​៥០លានដុល្លារដល់ធនាគារអភិវឌ្ឍន៍និងកសិកម្មក្នុងការផ្តល់កម្ចីដល់ប្រជាកសិករ ។

ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិង កសិកម្ម ហៅកាត់ថា (ARDB) បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ធនាគារបានសម្រួលនិតិវិធីដល់ប្រជាកសិករដែលបានខ្ចីលុយលើកទី១ហើយ អាចខ្ចីលុយលើកទី២ បានបន្តទៀត ដើម្បីពង្រីកនៅអាជីវកម្មរបស់ខ្លួន ។ ឯកឧត្តមបន្តថា ក្នុងកម្ចីនេះត្រូវការរយៈពេលត្រឹមតែ៣សប្តាហ៍ប៉ុណ្ណោះ ដោយប្រជាកសិករមានឯកសារត្រឹមត្រូវ ។ ឯកឧត្តមបញ្ជាក់ថា ករណីដែលអ្នកខ្ចីបានធ្វើការសងលុយមុនកាលកំណត់នោះ ធនាគារអភិវឌ្ឍន៍ជននិងកសិកម្ម គ្មានការពិន័យអ្វីនោះទេ ដោយធនាការនិងអាចមានប្រាក់បន្ថែមសម្រាប់ជួយដល់កសិករដ៏ទៃទៀត ។ ឯកឧត្តមបានឲ្យដឹងទៀតថា ធនាគារក៏មានក្រុមការងារបច្ចេទេសកសិកម្មផងដែរ ក្នុងការចុះជួយជាគំនិត ទាំងបច្ចេទេសនៃការដាំដុះ ការចិញ្ចឹម ព័ត៌មានទីផ្សារ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាកសិករមានដំណើរការល្អនិងមានលទ្ធភាពសម្រាប់សងលុយដល់ធនាគារវិញ ។
សំឡេង«បានសំខាន់ឲ្យគាត់មានទ្រព្យច្បាស់លាស់ មានការដំាដុះគាត់ចង់ពង្រីកអាជីវកម្មគាត់អាចស្នើរសុំបន្ថែមថ្ងៃនេះគាត់ខ្ចី៥ពាន់ដុល្លារហើយ ហើយគាត់ថាគាត់ធ្វើកសិកម្មទៅគាត់ដាំដុះទៅគាត់ខ្វះ អញ្ចឹងគាត់ស្នើរសុំបន្ថែម២ពាន់ដុល្លារទៀត ប៉ុន្តែទ្រព្យធានាអាចធានាបានយើងអាចឲ្យគាត់ខ្ចីបន្ថែមបាន » ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះធនាគារអភិវឌ្ឍជនបទនិងកសិកម្ម បានផ្តល់កម្ចីជាង១០លានដុល្លារ ស្មើនឹងជាង១០០ អាជីវកម្ម ដើម្បីជួយលើកស្ទួយជីវភាព បងប្អូនប្រជាកសិករ បងប្អូនប្រជាសហគមន៍ ក្នុងការដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមសត្វ ចញ្ចឹមត្រី និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម ខណៈដែលកម្ពុជានិងពិភពលោកជួបវិបត្តិកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង