គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៤នាក់ និងរបួស ៩នាក់ កាលពីថ្ងៃទី៣១ ខែកក្ដដា

128

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២០ បានសម្លាប់មនុស្ស ៤នាក់ និងរបួស ៩នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨លើក ក្នុងនោះបណ្តាលឲ្យមានអ្នកស្លាប់ ៤នាក់ របួសធ្ងន់ ៦នាក់ និងរបួសស្រាល៣នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿន មិនគោរពសិទ្ធិ ប្រជែង និងស្រវឹង ដែលនាំឲ្យខូចខាត ម៉ូតូ ៧គ្រឿង រថយន្តធុនតូច ៣គ្រឿង រថយន្តធុនធំ ២គ្រឿង យានផ្សេងៗ ៣គ្រឿង ថ្មើរជើង ២នាក់។
ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង