អគ្គស្នងការនគរបាលជាតិត្រៀមកម្លាំងជាង៣ពាន់នាក់ ការពាររក្សាសន្តិសុខនិងសណ្នាប់ធ្នាប់ចរាចរណ៍ក្នុងឱកាសឈប់សម្រាកខាងមុខនេះ

330

ដោយ កញ្ញា អ៊ី កនិកា
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានត្រៀមកម្លាំងជាង៣ពាន់នាក់ ការពាររក្សាសន្តិសុខនិងសណ្នាប់ធ្នាប់ចរាចរណ៍ក្នុងឱកាសថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខាងមុខនេះ ដើម្បីធានាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោគនិងសណ្តាប់​ធ្នាប់សារធារណៈ​ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កងកម្លាំងនគរបាល បានបង្កើនវិធានការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានម៉ឺងម៉ាត់ នៅតាមបណ្ដាគោលដៅ កម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ដើម្បីរក្សានូវសណ្ដាប់ធ្នាប់ ឲ្យបានល្អប្រសើរ ជាពិសេស ត្រូវយកចិត្តទុកដាក់ ការពារសុវត្ថិភាពដាច់ខាត ថ្វាយព្រះមហាក្សត្រ ថ្នាក់ដឹកនាំកំពូលៗ និងឥស្សរជនជាន់ខ្ពស់របស់ជាតិ ដែលយាង និងអញ្ជើញ ធ្វើដំណើរកម្សាន្ត និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនាឱកាសនេះ។
សំឡេង៖ «យើងបានតៀមកម្លាំងចរាចរណ៍ផ្លូវគោក ប្រហែលជា៣ពាន់នាក់ នៅទូទាំងប្រទេស ដើម្បីយើងត្រៀមលក្ខណៈសណ្តាប់ធ្នាប់ក៏ដូចជាទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ តាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានណែនាំគ្រប់រាជធានីខេត្តទាំងអស់ ចំពោះអង្គភាពចរាចរណ៍ផ្លូវគោកនេះ គឺត្រូវតៀមលក្ខណៈ ជាមុននិងធ្វើផែនការ ដើម្បីរក្សាសណ្តាប់ធ្នាប់ ក៏ដូចទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ។ ទី១យើងត្រៀមកម្លាំង ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅតាមរមណីយដ្ឋាន ទីសប្បាយនានា ដែលប្រជាពលរដ្ឋ ទៅលេងកម្សាន្ត។ ទី២ ចំពោះការធ្វើចរាចរណ៍តាមដងផ្លូវ យើងបានតៀម នគរបាលចរាចរណ៍ផ្លូវគោក ឃាត់វិន័យ ចំពោះអ្នក បើកបរដែលប្រព្រឹត្តល្មើស ក្នុងនោះដែរ ត្រៀមលក្ខណៈ ដើម្បីមន្ត្រីយើងចុះត្រួតពិនិត្យ ល្បឿន និងត្រួតពិនិត្យជាតិស្រវឹង អ្នកបើកបរ ។ ត្រួតពិនិត្យអំពីបញ្ហាផ្សេងៗទៀត ហើយក្នុងនោះយើងក៏បានត្រៀម លក្ខណៈជួយសង្គ្រោះ ជនរងគ្រោះដែលគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុ»។
លោកបានបញ្ជាក់ថា ការត្រៀមផែនការការពារទំាងនេះមានសារៈសំខាន់ណាស់ធានាការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព គ្មានការដឹកសំពីងសំពោងឬលើ្មសច្បាប់ចរាចរណ៍នៅតាមដង ផ្លូវ ពិសេសការធានាភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋឲ្យមានភាពសប្បាយរីករាយនាឱកាសថ្ងៃឈប់ សម្រាកនេះ។
សូមបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចយកថ្ងៃ ឈប់សម្រាកការងារ ពីថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃឈប់សម្រាកការងារ របស់មន្ដ្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមិនបានឈប់ ដោយសារកូវីដ-១៩រាតត្បាត ៕

អត្ថបទដែលជាប់ទាក់ទង