កម្ពុជាគ្រោងនាំចេញត្រីដំរី បង្កង ខ្យងខ្ចៅ និងអន្ទង់ទៅទីផ្សារចិនជាលើកដំបូង

114

លោក ជួន បូណា

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា គ្រោងនាំចេញត្រីដំរី បង្កង ខ្យងខ្ចៅ និងអន្ទង់ទៅកាន់ទីផ្សារ​​ប្រទេសចិន បន្ទាប់ពីកម្ពុជាកពុងជំរុញការផលិតត្រីធម្មជាតិ និងពង្រីកវារីវប្បកម្ម​​នៅទូទាំង​ប្រទេស។

ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋាន​​ជល​​ផលកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា រដ្ឋាភិបាល​​ចិនបាន​​អនុញ្ញាតឱ្យកម្ពុជានាំចូលត្រី បង្កង ខ្យងខ្ចៅ និងអន្ទង់ ចូលទៅទីផ្សាររបស់ខ្លួន ខណៈដែលកម្ពុជា-ចិននឹងមានកិច្ចព្រមព្រាងពាណិជ្ចកម្មសេរីនាពេលខាងមុខនេះ។

ឯកឧត្ដមបានបញ្ជាក់ថា ការបើកការនាំចូលផលិតជលផល៤មុខនេះ គឺជាសញ្ញាមួយដែលជា​​ជំហ៊ានដំបូង នឹងឈានទៅការអនុញ្ញាតការនាំចូលជល​​ផលផ្សេងៗជាបន្ដបន្ទាប់ទៀត បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា កំពុងសម្រុកការធ្វើវារីវប្បកម្មភាគសម្រាប់​ផ្គត់ផ្គង់តាមតម្រូវ​ការក្នុង​ស្រុកគ្រប់គ្រាន់ និងការនាំចេញ។

សំឡេង«នេះជាសញ្ញាមួយល្អ និងជាជំហានដំបូង ហើយខ្ញុំជឿថា នឹងមានផលិតផល​​ជលផលដ​​ទៃទៀត ដែលនឹងត្រូវបានអនុញ្ញាតជាបន្តបន្ទាប់ តួយ៉ាងក្នុងរយៈពេល២ ឆ្នាំកន្លងមកកម្ពុជា ក៏បានចរចានាំចេញត្រីប្រាបានមួយចំនួនធំទៅកាន់ក្រៅប្រទេស ខណៈមើលឃើញថាប្រជាពលរដ្ឋខ្មែរក៏ដូចជាវារីវប្បករភាគច្រើនធ្លាប់បានអនុវត្តការចិញ្ចឹមជាយូរមកហើយ និងអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុកនិងការនាំចេញ»។

ឯកឧត្តមបញ្ជាក់ទៀតថា រដ្ឋបា នៅតែខិតខំជំរុញកិច្ចការនេះឲ្យបានកាន់តែល្អប្រសើរដើម្បីឲ្យ ស្របតាមលក្ខខ័ណ្ឌតម្រូវបច្ចេកទេសក្នុងការនាំចេញបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិបន្ថែមទៀត នឹងនៅតែបន្តស្វះស្វែងរកទីផ្សារ ដូចជាសហគមន៍អឺរ៉ុបជាដើម។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ប្រទេសកម្ពុជាបាននាំចេញបរិមាណផល​​ត្រីប្រហែលជា១​ម៉ឺន​តោន ទៅកាន់ទីផ្សារអន្តរជាតិ ដូចជាប្រទេសថៃ វៀតណាម សឹង្ហបូរី ហុងកុង ចិនជាដើម៕ 

អត្ថបទដែលជាប់ទាក់ទង