អភិបាលខេត្តកំពង់ចាមកំណត់នីតិវិធីឈ្នះឈ្នះនៅតំបន់មេទឹកក្នុងស្រុកបាធាយ

124

វិទ្យុជាតិកម្ពុជាៈ លោកហ៊ាងចាន់ថា
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០នេះបានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យតំបន់មានទំនាស់ នៃតំបន់មេទឹក ស្ថិតនៅក្នុងភូមិ ពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ហើយបានកំណត់យកនីតិវិធីឈ្នះឈ្នះ ដើម្បីធ្វើការដោះស្រាយនៅតំបន់នោះ។

លោកផេន សុផល អភិបាលស្រុកបាធាយបានប្រាប់ឲ្យដឹងថា តំបន់មេទឹកស្ថិតនៅក្នុងភូមិពពិត ឃុំតាំងក្រាំងនេះ ជាតំបន់ដែលមានទំនាស់រ៉ាំរ៉ៃយូរមកហើយ ដោយសារមានការទន្ទ្រានប៉ះពាល់លើផ្ទៃដីរបស់រដ្ឋ ។

លោកបញ្ជាក់ថា តំបន់មេទឹកនេះគឺជាទីកន្លែងដែលប្រជាពលរដ្ឋទទួលផលប្រយោជន៍ច្រើន ពីការបង្កបង្កើនផលដាំដំណាំស្រូវ ។ហេតុដូច្នេះហើយ ក្នុងការចុះពិនិត្យរបស់អាជ្ញាធរខេត្ត រួមជាមួយនឹងអាជ្ញាធរស្រុកបាធាយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំនីតិវិធីដោះស្រាយតាមបែបវិធីឈ្នះឈ្នះ ដើម្បីជាប្រយោជន៍ទាំងសងខាង ពោលគឺប្រយោជន៍របស់ប្រជាពលរដ្ឋ និងការរក្សាផ្ទៃដីរបស់រដ្ឋសម្រាប់ជាទីកន្លែង រក្សាប្រភពទឹកផ្ដល់ជូនប្រជាពលរដ្ឋស្រោច ស្រពផលដំណាំនៅក្នុងតំបន់នេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង