ប្រទេសកូរ៉េខាងជើងលុបចោលការបិទទីក្រុងជាប់ព្រំដែន ក្រោយពីករណីឆ្លងកូវីដ ១៩ បានបង្ហាញថាជារឿងមិនច្បាស់

67

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៤.០៨.២០)

កូរ៉េខាងជើង៖ មេដឹកនំារបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអុន បានលុបចោលវិធានការបិត រយៈពេល​បីសប្តាហ៍ ដែលលោកបានបញ្ជាឲ្យអនុវត្តក្នុងទីក្រុង កៅសុងជាប់ព្រំដែន បន្ទាប់ពីមាន​មនុស្សម្នាក់​ត្រូវបាន​សង្ស័យថា មានឆ្លងកូវីដ ១៩ ។

តាមព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សាយនៅព្រឹកថ្ងៃសុក្រទី ១៤ ខែ សីហានេះ  បានឲ្យដឹងថា  លោកគីម បានសម្រេចលុបចោលវិធានការនេះ ក្នុងសម័យប្រជុំមួយរបស់សមាជិកការិយាល័យនយោបាយរបស់បក្ស ដែលលោកបានកោះប្រជុំ ដើម្បីពិភាក្សាពីវិធានការនានា ដើម្បីទប់ទល់នឹងការឆ្លងកូវីដ ១៩  និងដើម្បីទប់ទល់​នឹងគ្រោះមហន្តរាយបង្កឡើងដោយការធ្លាក់ភ្លៀងខ្លំាង និងទឹកជំនន់ក្នុងប្រទេសកូរ៉េខាងជើង ។

ប្រទេសកូរ៉េខាងជើងបានដាក់ចេញវិធានការបិតក្នុងទីក្រុងនោះ  បន្ទាប់ពីមានបុរសម្នាក់ ដែលបានវិល​ពីប្រទេសកូរ៉េខាងត្បូងកាលពីខែ កក្កដា បានបង្ហាញរោគសញ្ញាកូវីដ​១៩ ។

 

 

អត្ថបទដែលជាប់ទាក់ទង