ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងកូវីដ ១៩ ថ្មីក្នុងប្រទេសច្រើន ចាប់តំាងពីចុងខែ មីនា មក

65

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៤.០៨.២០)

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រទី ១៤ ខែ សីហា នេះ បានរាយការណ៍ថា មានករណីឆ្លងកូវីដ ១៩ ថ្មី ចំនួន ១០៣  ចាប់តាំងពីចុងខែ មីនា មក  ដែលក្នុងនោះមាន ៨៥ ករណីគឺជាការឆ្លងក្នុងស្រុក ។

ទូរទស្សន៍បរទេសដែលបានផ្សាយនៅថ្ងៃសុក្រទី ១៤ ខែ​សីហានេះ  បានស្រង់ព័ត៌មានរបស់មណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់ប្រទេស ដែលបានឲ្យដឹងថា ករណីឆ្លងថ្មី បានធ្វើឲ្យចំនួនសរុប គិតពីពាក់កណ្តាល​អធ្រាតថ្ងៃព្រហស្បតិ៍ទី​១៣ ខែ សីហា  មានដល់ទៅ ១៤៨៧៣ ករណី ក្នុងនោះមាន ៣០៥  ស្លាប់ ។

តាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃចន្ទ  អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង រកឃើញ ថា មានការឆ្លងកូវីដ ១៩ ថ្មី គឺជាការឆ្លងតាមអ្នកមកពីបរទេស ។​

 

 

អត្ថបទដែលជាប់ទាក់ទង