ការឆ្លងកូវីដ ១៩ ក្នុងប្រទេសនូវែលហ្សេឡង់កំពុងរាលដាលហួសពីទីក្រុងអកឡេន

62

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា   (១៤.០៨.២០)

នូវែលហ្សេឡង់៖ មន្រ្តីសុខាភិបាលក្នុងប្រទេសនូវែលហ្សេឡង់ បាននិយាយនៅថ្ងៃសុក្រទី ១៤ ខែ សីហានេះ  ថា ការឆ្លងកូវីដ ១៩ កំពុងតែកើតមាននៅតាមតំបន់ផ្សេងទៀត ក្រៅពីទីក្រុងអកឡេន ។

ប្រទេសនូវែលហ្សេឡង់បានរកឃើញករណីថ្មី ចំនួន ១២ ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍  ហើយមាននៅតំបន់ផ្សេងពីទីក្រុងអកឡេន ដែលជាទីក្រុងមានករណីឆ្លង ខ្លំាងបំផុត ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។

ករណីឆ្លងកូវីដ ១៩ នេះ ត្រូវបានរកឃើញនៅក្នុងទីក្រុងមួយស្ថិតនៅភាគខាងជើងប្រទេស មានចម្ងាយប្រមាណ ជា ២១០ គីឡូម៉ែត្រពីទីក្រុងអកឡេន ដែលជាទីក្រុងធំជាងគេបំផុតក្នុងប្រទេសនូវែលហ្សេឡង់ ។​

 

អត្ថបទដែលជាប់ទាក់ទង