ប្រមុខរាជរដ្ឋាភិបាលកក្រើនរំលឹកដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវបំរើ ប្រជាពលរដ្ឋឲ្យបានល្អ

45

វិទ្យុជាតិកម្ពុជា៖អត្ថបទលោកស្រីផនវាសនា
ភ្នំពេញ:ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តក្រើនរំលឹកដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបំរើ ប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីតបស្នងការទុកចិត្តរបស់គាត់មកលើគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុង ឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអាណត្តិទី៦ ដែលបានប្រព្រឹត្តឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែ កញ្ញានេះ។សម្តេចតេជោ បន្តថា ក្រោយពីការរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មីរួចទៅ ប្រជាពលរដ្ឋប្រាកដជាកំពុងរង់ចាំមើលសកម្មភាពរបស់រាជរដ្ឋាភិបាល ថាតើបានតបស្នងចំពោះពួកគាត់ដែរឬទេ ហើយសាកសមនឹងការបោះឆ្នោតគាំទ្រ និងបំណងប្រាថ្នារបស់ពួកគាត់ដែរឬទេ?សម្តេចតេជោ បញ្ជាក់ថា ប្រទេសណាក៏ដូចប្រទេសណាដែរ ក្រោយពីការបោះឆ្នោតកន្លងផុតទៅ ពិសេសក្រោយការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលរួចហើយ ប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រាកដជារង់ចាំសង្កេតមើលការបំពេញការងាររបស់មន្ត្រី នៃរដ្ឋាភិបាលថ្មីជាក់ជាមិនខាន។ ដូច្នេះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការសាធារណៈទាំងអស់គ្នា ត្រូវប្ដេជ្ញាប្រឹងប្រែងបំពេញការងារឱ្យបានល្អបំផុត និងឱ្យអស់ពីសមត្ថភាព ក្នុងនាមជាសហសេវិកនៃរាជរដ្ឋាភិបាល ដែលប្រកបដោយសាមគ្គីភាព កិច្ចសហការល្អ និងសុខដុមរមនា ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅចំពោះមុខ៕

អត្ថបទដែលជាប់ទាក់ទង