សម្តេចតេជោហ៊ុនសែន៖ជោគជ័យក្នុងការដឹកនាំប្រទេសអាណត្តិទី៦ មិនមែនដោយសារតែសម្តេចម្នាក់ឯងនោះទេ គឺបានមកពីការរួបរួមគ្នារបស់សមាជិក គណបក្សប្រជាជនកម្ពុជា

18

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកស្រីផនវាសនា

ភ្នំពេញ៖សម្តេចតេជោ នាយករដ្ឋមន្រ្តី ថ្លែងថា ជោគជ័យក្នុងការដឹកនាំប្រទេសអាណត្តិទី៦ មិនមែនដោយសារតែសម្តេចម្នាក់ឯងនោះទេ គឺបានមកពីការរួបរួមគ្នារបស់សមាជិក គណបក្សប្រជាជនកម្ពុជាទាំងមូល។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអាណត្តិទី៦ ដែលបានប្រព្រឹត្តឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែ កញ្ញានេះ។សម្តេចតេជោ បន្តថាសម្រាប់ការឈ្នះឆ្នោតនៅអាណត្តិទី០៦នេះ គឺដោយសារតែប្រជាពលរដ្ឋកម្ពុជា យ៉ាងច្រើនកុះករ បានគូសសន្លឹកឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ព្រោះកាលពីអាណត្តិទី៥ គឺថ្នាក់ដឹកនាំគណបក្សទាំងអស់ បានរួបរួមគ្នាធ្វើគ្រប់បែបយ៉ាង ដើម្បីបម្រើដល់ការរីកចម្រើនរបស់ប្រទេសជាតិ ដូចជាការបង្កើតការងារ តម្លើងប្រាក់បៀវត្សជូនកម្មករ ទាំងនេះជាជោគជ័យដ៏ធំមួយសម្រាប់ប្រទេសជាតិទាំងមូល ក៏ដូចជាតាមក្រុមគ្រួសារនីមួយៗផងដែរ។សម្តេតេជោ បានបញ្ជាក់ថា សម្តេចមិនភ្ញាក់ផ្អើលនោះឡើយ សម្រាប់ចំនួនអ្នកដែលមិនទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ព្រោះបើគណបក្សប្រជាជនមានមនុស្សស្រឡាញ់១០០ភាគរយ មិនចាំបាច់មានគណបក្សនយោបាយផ្សេងទេចូលរួមបោះឆ្នោតនោះទេ។ សូម្បីតែព្រះពុទ្ធសាសនា ឬសាសនានានា ក៏មិនអាចប្រមូលឱ្យប្រជាពលរដ្ឋទាំងអស់ជឿមកលើសាសនាតែមួយបានដែរ មានប្រជាពលរដ្ឋខ្លះ ជឿលើសាសនានេះ ឬសាសនានោះតាមអ្វី ដែលពួកគាត់ គិតថាល្អសម្រាប់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង