ឯកឧត្តម គួច ចំរើន ត្រូវបានតែងតាំងនិងដំឡើងឋានៈជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកំពង់ចាម

48

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន ត្រូវបានប្រកាស់ចូលមកកាន់តំណែងជាប្រធានគណៈកម្មាធិកាគណបក្សខេត្តកំពង់ចាមហើយ ជំនួសលន់ លឹមថៃ ក្រោយពីជាប់ជាតំណាងរាស្រ្តខេត្តកំពង់ចាម ក្នុងអាណត្តិទី៦នេះ។

ពិធីនេះបានធ្វើឡើងកាលពីចុងសប្តាហ៏កន្លងមកនៅទីស្នាក់ការណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម យឹម ឆៃលី សមាជិកគណៈ អចិន្រ្តៃយ៍ គណៈ កម្មាធិការ កណ្តាលនិងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ណេង សមាជិក គណៈ កម្មាធិការ កណ្តាល និងជាអនុប្រធានទី១ ក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ចាម ជាមួយ និងមានការចូលរួមពី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ។

ឯកឧត្តម គួច ចំរើន ក្នុងឱកាសនោះ សម្តែងនូវក្តី រំភើព

រីករាយ និងសូមគោរពដឹងគុណដ៏ស្មោះស្ម័គ្រចំពោះគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាពិសេស ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេច ក្រឡា ហោម ស ខេង អនុប្រធានគណបក្ស ឯកឧត្តម យឹម ឆៃលី សមាជិកគណៈ អចិន្រ្តៃយ៍ គណៈ កម្មាធិការ កណ្តាលនិងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ណេង សមាជិក គណៈ កម្មាធិការ កណ្តាល និងជាអនុប្រធានទី១ ក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ចាម ព្រមទាំងថ្នាក់ ដឹកនាំទាំងអស់ ដែលបានផ្តល់នូវជំនឿទុកចិត្ត និងការជឿជាក់មកលើរូបឯកឧត្តម និងបាន សម្រេចផ្តល់ការគាំទ្រឲ្យទទួលមុខ តំណែងជាប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាមក្នុងពេលនេះ ។

ឯកឧត្តមបន្តថា ក្នុងនាមប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម សូមបេ្តជ្ញាថានឹងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស សំដៅពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និង ចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះ ទៅ  ដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់ និងបេ្តជ្ញា ចូល រួម ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម អនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” និងជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ ដោយឈរលើគោលការណ៍ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព ដើម្បីឲ្យស័ក្តិសមទៅនឹងជ័យជំនះ យ៉ាងភ្លូកទឹក ភ្លូកដី ដែលប្រជាជនបានគាំទ្រមកលើគណបក្ស ប្រជាជន កម្ពុជា។ប្តេជ្ញាខិតខំប្រមូលផ្តុំកម្លាំងគណបក្សគ្រប់ស្ថាប័ន ដើម្បីជំរុញការស្តារ កសាង ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ឲ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាជំហានៗ ស្របតាមគោលនយោបាយរបស់ គណបក្សប្រជា ជនកម្ពុជា និងរាជរដ្ឋាភិបាល អាណត្តិទី ៦ នេះ ៕

អត្ថបទដែលជាប់ទាក់ទង