រដ្ឋាភិបាលស៊ីរី និងរុស្សីផ្តើមវាយប្រហារតាមអាកាសនៅអីដលីបឡើងវិញ​

103

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (១០.០៩.១៨)

ស៊ីរី៖ តាមទីភ្នាក់ងារបរទេសបានឲ្យដឹងថា រដ្ឋាភិបាលប្រទេសស៊ីរី រួមជាមួយប្រទេសរុស្សី
បានផ្តើមការវាយប្រហារតាមអាកាសឡើងវិញទៅលើកម្លំាងឧទ្ទាមក្នុងតំបន់អ៊ីដលីប
កាលពីថ្ងៃអាទិត្យនេះការផ្តើមឡើងវិញនូវការវាយប្រហារតាមអាកាសនេះ
បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងប្រទេសរុស្សី អៀរ៉ង់ និងទួគី
ដែលធ្វើឡើងនៅក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអៀរ៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុនបានបញ្ចប់ទៅ
ដោយគ្មានកិច្ចព្រមព្រៀងឈប់បាញ់គ្នា ។

ទីភ្នាក់ងារបរទេសបានស្រង់សម្តីមន្ត្រីជួយសង្គ្រោះ ដែលបាននិយាយថា យន្តហោះរបស់រដ្ឋាភិបាលស៊ីរី
និងរុស្សី បានទម្លាក់គ្រាប់បែកចង្កោម ទៅលើភាគខាងត្បូងរបស់តំបន់អ៊ីដលីប ។
តែយោធារបស់ប្រទេសស៊ីរី បានបដិសេធថា ​ខ្លួនមិនមានប្រើគ្រាប់បែកប្រភេទនោះ ទេ
ក្នុងពេលដែលក្រុមមន្ត្រីស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានចេញរបាយការណ៍ថា
កងទ័ពរដ្ឋាភិបាលស៊ីរី បានប្រើប្រាស់គ្រាប់បែកចង្កោមនេះ យ៉ាងច្រើនសន្ធឹកសន្ធាប់ ។
សាក្សី បាននិយាយថា មានប្រជាពលរដ្ឋរាប់រយគ្រួសារ
បានរត់ចេញពីលំនៅដ្ឋានរបស់ខ្លួនក្នុងតំបន់អ៊ីដលីប ក្បែរព្រំដែន ប្រទេសទួគី ។​

អត្ថបទដែលជាប់ទាក់ទង