រដ្ឋការលោកត្រំានឹងប្រកាន់ជំហរតឹងរឹងប្រឆំាងតុលាការព្រហ្មទណ្ឌអន្តរជាតិ​

28

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (១១.០៩.១៨)

អាមេរិក៖ ​តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ
បានអនុម័តយកជំហរតឹងរឹងមួយប្រឆំាងនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ
ដោយគំរាមដាក់ទណ្ឌកម្មលើចៅក្រមរបស់តុលាការនេះ បើសិនជាពួកចៅក្រមទំាងនោះ
បន្តស៊ើបអង្កេតពីបទឧក្រិដ្ឋដែលទាហានអាមេរិក បានប្រព្រឹត្តនៅក្នុងប្រទេសអាហ្វកានីស្ថាន ។​

ទីប្រឹក្សាផ្នែកសន្តិសុខជាតិរបស់លោកដូណល់ត្រំា លោក ហ្សន បល់តុន បានប្រកាសនៅវេលាថ្ងៃត្រង់
នៅថ្ងៃចន្ទនេះ ក្នុងពេលថ្លែងទៅកាន់សមាគមសហព័ន្ធនៅទីក្រុងវ៉ាស៊ិនតោន ។

លោកទីប្រឹក្សាផ្នែកសន្តិសុខ បានបញ្ជាក់ថា អាមេរិកនឹងប្រើគ្រប់មធ្យោបាយ ដែលចំាបាច់
ដើម្បីការពារពលរដ្ឋអាមេរិក និងពលរដ្ឋរបស់សម្ព័ន្ធមិត្តយោធា មិនឲ្យទទួលការដាក់ទោសមិនត្រឹមត្រូវ
ដោយតុលាការមិនត្រឹមត្រូវតាមច្បាប់នោះទេ ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ
មានបំណងនំាមកកាត់ទោសនូវអ្នកដែលប្រព្រឹត្តបទឧក្រិដ្ឋក្នុងសង្គ្រាម
និងបទឧក្រិដ្ឋប្រឆំាងនឹងមនុស្សជាតិ ព្រមទាំងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ។​

អត្ថបទដែលជាប់ទាក់ទង