សមាជិកសភាអង់គ្លេសអាចនឹងច្រានចោលផែនការដកខ្លួនចេញពីសហភាពអ៊ឺរ៉ុប​

30

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (១១.០៩.១៨)

អង់គ្លេស៖ អតីតរដ្ឋមន្ត្រីមួយរូបរបស់ប្រទេសអង់គ្លេសបាននិយាយព្រមានថាសមាជិកសភាគណៈបក្សអភិរក្សនិយមចំនួន ៨០ រូបត្រៀមខ្លួននឹងបោះឆ្នោតបដិសេធផែនការដកខ្លួនចេញពីសហភាពអ៊ឺរ៉ុប ដែលហៅកាត់ថា ប្រិដហ្សីដ
របស់នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ធៀរ៉េសា ម៉េ ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សេចក្តីរាយការណ៍របស់កាសែតក្នុងប្រទេសអង់គ្លេស
ដែលបាននិយាយថា លោក ស្ទីវ បេកឃឺ (Steve Baker)ដែលបានលាឈប់ពីផែនការប្រិដហ្សីដនោះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុកកាលពីថ្ងៃចន្ទនេះថា លោកស្រីនាយករដ្ឋមន្ត្រីអាចនឹងជួបបញ្ហាជាច្រើន
ក្នុងមហាសន្និបាតរបស់គណៈបក្សអភិរក្សនិយានៅក្នុងខែ នេះ ។​

ការនិយាយព្រមាននេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអតីតរដ្ឋមន្ត្រីការបរទេស លោក បូរីស ហ្សនសុន
បានហៅផែនការរបស់លោកស្រីនាយករដ្ឋមន្ត្រីថា ជា “អាវពាក់សម្រាប់ធ្វើអត្តឃាតខ្លួនឯង” ។​

អត្ថបទដែលជាប់ទាក់ទង