អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបង្ហាញពីប្រភពថវិកាក្នុងគណនីធនាគាររបស់គាត់​

31

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១១.០៩.១៨)

ម៉ាឡេស៊ី៖ តាមទូរទស្សន៍បរទេសបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាហ្សីប រ៉ាហ្សាក់
នៅថ្ងៃចន្ទនេះ បានបង្ហាញឯកសារ ទាក់ទងនឹងទឹកប្រាក់ចំនួនជាង ៦០០ លានដុល្លាអាមេរិក
ដែលមានតម្កល់នៅក្នុងគណនីធនាគាររបស់គាត់ថាជាអំណោយរបស់រាជវង្សប្រទេសអារ៉ាប់ប៊ីសាអូឌីតជូនឲ្យគាត់ ។

អំណោយជាថវិកានេះ ត្រូវបានកាសែត វ៉ល់ស្ទ្រីត យួណល់ (Wall Street Journal)
ចេញផ្សាយជាលើកដំបូងកាលពីខែ កក្កដា​ ឆ្នំា ២០១៥ នៅពេលមានការស៊ើបអង្កេតថា
មានទឹកប្រាក់ចំនួន ២.៦ លានពាន់រីងហ្គីត ស្មើនឹងជាង ៦០០ លានដុល្លាអាមេរិក
ត្រូវបានបង្វែរត្រង់ចូលទៅក្នុងគណនីធនាគាររបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាហ្សីប រ៉ាហ្សាក់
បានបង្ហោះលើទំព័រហ្វេសបុកកាលពីថ្ងៃចន្ទនេះ នូវឯកសារទឹកប្រាក់ចំនួន ៨០
លានដុល្លាពីរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងចំនួន ២០
លានដុល្លាផ្សេងទៀតពីព្រះអង្គម្ចាស់ ហ្វេសាល់ ទឺគី អាល់ សូដ (Faisal Turkey Al-Saud) ។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានបង្ហាញលិខិតមួយច្បាប់ពីព្រះអង្គម្ចាស់ អាប់ឌុល អាស៊ី អាល់ សូដ
ដែលបាននិយាយពីអំណោយជាទឹកប្រាក់ចំនួន ១០០ លានដុល្លា ជូនចំពោះ គាត់ ។​

អត្ថបទដែលជាប់ទាក់ទង