ប្រទេសរុស្សីចាប់ផ្តើមសមយុទ្ធយោធាដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត​

25

វិទ្យុជាតិកម្ពុជា/ ​អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១១.០៩.១៨)

រុស្សី៖ តាមទូរទស្សន៍បរទេសបានឲ្យដឹងថាប្រទេសរុស្សីបានចាប់ផ្តើមធ្វើសមយុទ្ធយោធាដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តនៅថ្ងៃអង្គារនេះដោយមានទាហានចំនួន ៣០០.០០០ នាក់ ​ព្រមទាំងទាហានចិនផងដែរ ។
ក្រុមសម្ព័ន្ធមិត្តយោធាណាតូ បានថ្កោលទោសការធ្វើសមយុទ្ធនោះ ថា ជាការបង្កជម្លោះ
ក្នុងទ្រង់ទ្រាយធំ ។

សមយុទ្ធដែលមានឈ្មោះថា “វ៉ុស្តុក ឆ្នំា ២០១៨” នេះ មានរយៈពេល មួយសប្តាហ៍
ធ្វើឡើងនៅភាគខាងកើតតំបន់ស៊ីប៊ីរី តាមព្រំដែនប្រទេសចិន និងប្រទេសម៉ុងហ្គោលី​ ។
រដ្ឋមន្រ្តីការពារប្រទេសរបស់ប្រទេសរុស្សី លោកសៀហ្គៃ ស័រហ្គូ (Sergei Shoigu) បានបញ្ជាក់ថា
សមយុទ្ធលើកនេះ មានទ្រង់ទ្រាយធំជាងសមយុទ្ធយោធាឈ្មោះ “ហ្សាប៉ាត់ ឆ្នំា ៨១”
ដែលកាលនោះមានទាហានអតីតសហភាពសូវៀតចំនួន ១០០.០០០
នាក់រួមជាមួយទាហានរបស់ប្លុកវ៉ាសូវីចំនួន ១៥០.០០០ បានចូលរួម ។

រដ្ឋមន្រ្តីការពារប្រទេសរបស់ប្រទេសរុស្សី បានបន្តទៀតថា សមយុទ្ធលើកនេះ មានទាហានរុស្សីចំនួន
៣០០.០០០ នាក់ មានរថយោធាចំនួន ៣៦.០០០ ​គ្រឿង មានយន្តហោះចំនួន ១.០០០ ​ គ្រឿង
និងមាននាវាចម្បាំងចំនួន ៨០ ​គ្រឿងបានចូលរួម ។

អត្ថបទដែលជាប់ទាក់ទង