នាយករដ្ឋមន្រ្តីស្តីទី ប្រកាសបង្កើតក្រុមការងារ ដើម្បីជួយអន្តរាគមន៍ ការងាររបស់អាជ្ញាធរខេត្តព្រះសីហនុ(មានសំឡេងដើម)

230

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា និងលោក ចន ណារិទ្ធ៖

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង​មហា​ផ្ទៃ បានប្រកាសថា នឹងបង្កើតក្រុមការងារមួយ ដោយមានការចូលរួមពី ភាគីពាក់ពន្ធ័ ដើម្បី​ជួយ​លើការងាររបស់អាជ្ញាធរខេត្តព្រះសីហនុ ក្នុងករណីដែលអាជ្ញាធរខេត្ត មិនមាន​លទ្ធភាពដោះ​ស្រាយបាន។
ការលើឡើងរបស់សម្តេចក្រឡាហោម ធ្វើឡើងក្នុងពិធី ប្រកាសចូលកាន់មុខតំណែង រដ្ឋលេ​ខា​ធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ និង បំពាក់ឋានន្តរស័ក្តិជូន​នាយនគរបាលជាន់​ខ្ពស់ នៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ខណៈដែលខេត្តព្រះសីហនុ នាពេល​បច្ចុប្បន្ន មានជនបរទេសប្រមាណជា៧ម៉ឺននាក់ បានស្នាក់នៅនឹងប្រកបអាជីវកម្មនៅទីនោះ ដែលកត្តានេះក៏បានបង្កឲ្យមានអសន្តិសុខមួយ ចំនួនបានកើតឡើង ដូចជា ការប្រើប្រាស់​គ្រឿង​ញៀន បញ្ហាបរិស្ថានអនាម័យ និងបទល្មើស ផ្សេងៗ ដែលទាមទារឲ្យមានការ​ចូលរួមពីគ្រប់​ភាគី​ពាក់ពន្ធ័ ដើម្បីដោះស្រាយ។
ពាក់ពន្ធ័នឹង បញ្ហានេះ សម្តេចក្រឡាហោម បានបញ្ជាឲ្យ ឯកឧត្តម សក់ សេដ្ឋា រៀបចំក្រុម​ការ​ងារ ពិសេស មួយ ដើម្បីជួយអន្តរាគមន៍ ក្នុងករណីចាំ​បាច់ណាមួយ​ដែលអាចកើត​មានឡើង​ជាយថាហេតុ។

អត្ថបទដែលជាប់ទាក់ទង