លោកឌុយទែរតេជំរុញឲ្យនាយទាហ៊ានធ្វើការបះបោរ​

27

អត្ថបទ ឆាយ វីកាល
ប្រភព​ អិមអិនអេស (១២.០៩.១៨)

​​ហ្វីលីពីន៖ តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ប្រធានាធិបតីប្រទេសហ្វីលីពីន នៅថ្ងៃអង្គារនេះ
បានជំរុញឲ្យនាយទាហ៊ានដែលជំទាស់នឹងគាត់ នាំគ្នាធ្វើការបះបោរប្រឆំាងនឹងគាត់ចុះ ។

លោកឌុយទែតេ បាននិយាយបែបអុជអាលនេះ ក្នុងពេលលោកថ្លែងតាមទូរទស្សន៍ នៅថ្ងៃអង្គារ
ស្របពេលដែលនាយទាហ៊ានជាមេដឹកនំាកម្លាំងយោធាក្នុងប្រទេសហ្វីលីពីន
បាននិយាយព្រមានទាហ៊ានទំាងអស់ កុំឲ្យកាន់ជើងភាគីណាមួយ
នៅក្នុងទំនាស់រវាងលោកប្រធានាធិបតី ជាមួយសមាជិកព្រឹទ្ធសភាមួយរូប ​ដែលលោកឌុយទែតេ
គំរាមរកចាប់ខ្លួន ។

សមាជិកព្រឹទ្ធសភា លោក អង់តូនីញ៉ូ ទ្រីឡាន ដែលជាអតីតនាវិក គឺជាអ្នករិះគន់លោកឌុយទែរតេ
ដោយគ្មានញញើត ។ គាត់ធ្លាប់ចូលរួមក្នុងសកម្មភាពបះបោររបស់យោធា
ប្រឆំាងនឹងប្រធានាធិបតីដែលកាន់តំណែងមុន លោក ឌុយទែរតេ កាលពីជាង 10 ឆ្នំា​មុន។
កាលពីសប្តាហ៍មុន ​លោកឌុយទែរតេ បានលុបចោលការលើកលែងទោស
ចំពោះសមាជិកព្រឹទ្ធសភានេះ និងចេញបញ្ជាឲ្យចាប់ខ្លួន ថែមទៀត ។

លោកឌុយទែរតេ បានឡើងថ្លែងតាមទូរទស្សន៍ តែប៉ុន្មានម៉ោងមុនតុលាការកំពូល
បានធ្វើការវិនិច្ឆ័យលើញាត្តតវ៉ាមួយរបស់សមាជិកព្រឹទ្ធសភានេះ ។ តែតុលាការកំពូល
​មិនបានសម្រេចសេចក្តីទេ គឺបានបញ្ជូនញាត្តនោះ ទៅឲ្យតុលាការដំបូងវិញ ។​

អត្ថបទដែលជាប់ទាក់ទង