អង្គការសហប្រជាជាតិនិយាយថាប្រទេសមីយ៉ាម៉ាកំពុងធ្វើយុទ្ធនាការប្រឆំាងអ្នកកាសែត​

31

អត្ថបទ ឆាយ វីកាល
ប្រភព​ ឆានែលញូវអាស៊ី (១២.០៩.១៨)

អង្គការសហប្រជាជាតិ៖ តាមទូរទស្សន៍បរទេស បានឲ្យដឹងថា អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារនេះ បាននិយាយថាប្រទេសមីយ៉ាម៉ា កំពុងតែធ្វើយុទ្ធនាការផ្នែកនយោបាយ ប្រឆំាងនឹងអ្នកកាសែតឯករាជ្យ ។

តាមរបាយការណ៍ដែលចេញដោយការិយាល័យសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្មី ៗ
នេះ បានឲ្យដឹងថារដ្ឋាភិបាល និងក្រុមយោធារបស់ប្រទេសមីយ៉ាម៉ាបានយកច្បាប់ និងតុលាការ
ជាឧបករណ៍ដើម្បីប្រឆំាងជាមួយអ្នកកាសែត ។

របាយការណ៍នោះ បានរៀបរាប់បង្ហាញពីការឃាត់ខ្លួន អ្នកកាសែត
និងប្រភពដែលផ្តល់ព័ត៌មានទៅឲ្យអ្នកកសែត ដោយបញ្ជាក់ថា សកម្មភាពនេះ
គឺជាការបង្ហាញពីនិន្នាការកាន់តែរីកខ្លំាងឡើងនូវការគៀបសង្កត់លើសិទ្ធិសេរីភាពបញ្ចេញមតិ
ក្នុងប្រទេស ។

ប្រទេសមីយ៉ាម៉ា កំពុងរងការប្រឆំាងពីអន្តរជាតិ
ចំពោះការឃុំឃាំងខ្លួនអ្នកកាសែតរ៉យតឺ ពីររូប
ដោយសារតែអ្នកកាសែតនោះបានសរសេររាយការណ៍ពីការសម្លាប់រង្គាលលើជនជាតិភាគតិចកាន់សា
សនាឥស្លាម រ៉ូហ៊ីងយ៉ា ។​​

អត្ថបទដែលជាប់ទាក់ទង