មន្ទីរកសិកម្មខេត្តព្រះវិហារ ចុះចាក់វ៉ាក់សាំងការពារជម្ងឺសាទឹក គោក្របីជូនប្រជាពលរដ្ឋនៅរដូវវស្សា

48

វិទ្យុជាតិកម្ពុជា៖ ដោយ វ៉ែន សុវុទ្ឋី៖

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានចុះចាក់វ៉ាក់សាំងការពារជម្ងឺសាទឹក គោក្របីជួនប្រជាពលរដ្ឋនៅរដូវវស្សា ដើម្បីកុំអោយសត្វពាហនៈឈឺឬងាប់ដែលនាំឲ្យខាត់បង់ ចំណូលសេដ្ឋកិច្ចគ្រួសារ ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានអៈអាងថា អាជ្ញាធរខេត្ត បានសហការជាមួយភ្នាក់ងារពេទ្យសត្វភូមិចុះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺ អុតក្តាម សារទឹក គោ ក្របី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺនានាដល់សត្វគោ ក្របីរបស់ប្រជាកសិករ។

លោក បានបន្តថា ការចាក់ថ្នាំការពារជំងឺទៅលើសត្វគោក្របីត្រូវធ្វើឡើងតាមរយៈមន្រ្តីចុះទៅដល់មូលដ្ឋានផ្ទាល់របស់ ប្រជាពលរដ្ឋ ឬតាមរយៈភ្នាក់ងារពេទ្យសត្វតាមភូមិហើយរាល់ការចាក់វាក់សាំងនេះពុំបាន តម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ឡើយ ។ មន្ទីរនិងបន្តយុទ្ឋនាការណ៏ចាក់ថ្នាំវ៉ាក់សាំងនៅទូទាំងខេត្តព្រះវិហារជាបន្តបន្ទាប់ទៀត។(សំលេង)ការចាក់វ៉ាក់សាំងយើងត្រូវហៅកសិកម្មស្រុកប្រធានការយាល័យស្រុកកសិកម្មទាំងអស់មកប្រជុំនៅមន្ទីរនិងជំរុញឲ្យកសិកម្មស្រុកទាំងអស់និងពិនិត្យមើលលទ្ឋភាពដែលបងប្អូនចិញ្ចឹមសត្វពាហនះនិងត្រូវផ្តល់វ៉ាក់សាំងជាពិសេសទៅលើទីតាំងដែលមានមានបញ្ហាជំងឺផ្សេងៗនិងឲ្យគាត់ត្រូវចុះវ៉ាក់សាំងជួនពួកគាត់ហើយការធ្វើវ៉ាក់សាំងនិងមានមន្រ្តីកសិកម្មស្រុកគាត់មានជំនាញពេទ្យសត្វនិងសហការជាមួយភ្នាងារសុខភាពសត្វភូមិនិងគាត់ចុះធ្វើវ៉ាក់សាំងនិងទៅតាមមូលដ្ឋានទៅភូមិឃុំគោលដៅរបស់គាត់និងបានថវិការពីរាជរដ្ឋាភិបាលទិញថ្នាំវ៉ាក់សាំងដែលទាក់ទងទៅនិងអគ្គបសុសត្វផ្តលវ៉ាក់សាំងនិងមកមន្ទីរហើយមន្ទីរនិងធ្វើផ្តល់ជួនប្រជាពលរដ្ឋហើយការធ្វើនិងមិនមានយកប្រាក់ទេជំងឺសំខាន់និងមានសារទឹកបុសខ្យល់និងអុតក្តាមធ្លាប់កើតកន្លងមក។

លោក សុន រតនា ជាប្រជាពលរដ្ឋរស់នៅភូមិ ថ្កែង ឃុំរហ័សស្រុករវៀងខេត្តព្រះវិហារ បានគាំ ទ្រចំពោះវិធានការចាក់វ៉ាក់សំាងគោក្របីនេះថា ជាវិធានការណ៍ល្អប្រសើរ ដើម្បីការពារទុកជា មុនកុំអោយកើតជម្ងឺផ្សេងៗ។ លោកបញ្ជាក់ថា វិធានការនេះគឺបានជួយសម្រាលការលំបាក របស់ប្រជាកសិករកុំអោយគោក្របីទំាងនោះងាប់នាំឲ្យបាត់បង់ចំណូលសេដ្ឋកិច្ចគ្រួសារ ។

សូមបញ្ជាក់ថា មន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទខេត្តគ្រោងនិងទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺសត្វគោ ក្របីនៅស្រុកចំនួន៨និងក្រុង១ នៅទូទាំងខេត្តព្រះវិហារជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង