ប្រពលរដ្ឋស៊ីរីរត់គេចពីការប្រយុទ្ធគ្នាទៅកាន់តំបន់ព្រំដែន​

25

វិទ្យុជាតិកម្ពុជា/ ​អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១២.០៩.១៨)

ស៊ីរី៖ តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ប្រជាជនស៊ីវិលទំាងក្រុម ៗ
ដែលកំពុងរត់គេចចេញពីអំពើហឹង្សា ក្នុងតំបន់អ៊ីដលីប ប្រទេសស៊ីរី
បានទៅដល់ភូមិទំាងឡាយនៅតំបន់ព្រំដែនជាមួយប្រទេសទួគី ដោយភ័យខ្លាចថា
រដ្ឋាភិបាលរបស់ប្រទេសស៊ីរី នឹងបើកការវាយប្រហារក្នុងទ្រង់ទ្រាយធំ
ទៅលើទីតំាងចុងក្រោយរបស់ក្រុមឧទ្ទាមប្រឆំាងនឹងរដ្ឋាភិបាល ដែលកំពុងកាន់កាប់ក្នុងតំបន់នោះ ។

ការិយាល័យទទួលបន្ទុកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ
បានឲ្យដឹងកាលពីថ្ងៃចន្ទកន្លងមកនេះថា មានប្រជាជនស៊ីវិលជាង ៣០.០០០ នាក់
បានរត់ចេញពីលំនៅដ្ឋានរបស់ខ្លួន ដែលស្ថិតនៅភាគពាយ័ព្យប្រទេសស៊ីរី
ចាប់តំាងពីកងទ័ពរដ្ឋាភិបាលស៊ីរី និងទ័ពសម្ព័ន្ធមិត្ត
ចាប់ផ្តើមការទម្លាក់គ្រាប់បែកឡើងវិញកាលពីសប្តាហ៍មុន លើទីតំាងក្រុមឧទ្ទាម ។

ការិយាល័យទទួលបន្ទុកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បារម្ភថា
ប្រតិបត្តការយោធានេះ នឹងបង្កឲ្យមានមហន្តរាយផ្នែកមនុស្សធម៌ដ៏អាក្រក់បំផុត ប្រចំាសតវត្សរ៍ទី២១
​នេះ ។​

​រដ្ឋាភិបាលក្រុងដាម៉ាស់ និងម៉ូស្គូ បាននិយាយថា ការវាយប្រហារនេះ
គឺសំដៅតែទៅលើគោលដៅរបស់ពួកឧទ្ទាមតែប៉ុណ្ណោះ
និងមានគោលបំណងលុបបំបាត់នូវការគ្រប់គ្រងរបស់ក្រុនយុទ្ធជនអាល់កាយដា ក្នុងតំបន់អ៊ីដលីប ។
ប្រធានាធិបតីប្រទេសទួគី អៀរ៉ង់ និងរុស្សី បានជួបពិភាក្សាគ្នា កាលពីសប្តាហ័មុន នៅទីក្រុងតេអេរ៉ង់
ប្រទេសអៀរ៉ង់ ប៉ុន្តែមិនបានឈានដល់ការព្រមព្រៀងគ្នា ពីបទឈប់បាញ់គ្នា ទេ ។​

អត្ថបទដែលជាប់ទាក់ទង