មនុស្សរាប់សឹបនាក់បានស្លាប់និងរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់អត្តឃាតក្នុងប្រទេសអាហ្វកានីស្ថាន​

26

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១២.០៩.១៨)

អាហ្វកានីស្ថាន​៖ ​តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់
បានបំផ្ទុះគ្រាប់សម្លាប់មនុស្សយ៉ាងហោចណាស់ ៣២ នាក់ និងធ្វើឲ្យមនុស្សចំនួន ជាង ១២០
នាក់ទៀតរងរបួស ក្នុងពេលមានការធ្វើបាតុកម្មតវ៉ាមួយកាលពីថ្ងៃអង្គារ
នៅលើមហាវិថីរវាងទីក្រុងកាប៊ុល ទៅកាន់តំបន់ព្រំដែនប្រទេសប៉ាគីស្ថាន ។

ការបំផ្ទុះគ្រាប់នេះ កើតមានតែមួយសប្តាហ៍ បន្ទាប់ពីមានការវាយប្រហារមួយ
ដែលបានសម្លាប់មនុស្សជាង ២០ នាក់ នៅក្នុងទីក្រុងកាប៊ុល ហើយក៏ជាការបង្ហាញឲ្យឃើញថា
​អំពើហឹង្សាកំពុងតែកើតមានឡើងជាបន្តបន្ទាប់ នៅទូទំាងប្រទេសអាហ្វកានីស្ថាន ។
មិនទាន់មានក្រុមណាអះអាង ថាខ្លួនជាអ្នករៀបចំការវាយប្រហារនោះ ទេ ហើយក្រុមតាលីបង់
បានបដិសេធ ថាក្រុមខ្លួន មិនមែនជាអ្នកទទួលខុសត្រូវឡើយ ។

មន្ត្រីរដ្ឋាភិបាលអាហ្វកានីស្ថាន បាននិយាយថា អំពោះហឹង្សា​ ទំនងនឹងកើតមានឡើងកាន់តែច្រើន
នៅមុនពេលដែលប្រទេសអាហ្វកានីស្ថាន រៀបចំការបោះឆ្នោតសភា នៅខែក្រោយ
និងបោះឆ្នោតរើសប្រធានាធិបតីនៅក្នុងខែ មេសា ឆ្នំា ២០១៩ ។

អត្ថបទដែលជាប់ទាក់ទង