ប្រទេសចិនហាមការដឹកជញ្ជូនជ្រូកពីតំបន់មួយចំនួន​ដើម្បីទប់ស្កាត់ការរាលដាលជំងឺគ្រុនផ្តាសាយជ្រូក​

28

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១៣.០៩.១៨)

ចិន៖ ​តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ប្រទេសចិន បានប្រកាសហាមឃាត់ការដឹកជញ្ជូនជ្រូករស់
និងផលិតផលសាច់ជ្រូក ពីតំបន់ ចំនួន ១០ កន្លែងនៅជាប់ខេត្តចំនួន ៦
ដែលជាខេត្តមានការផ្ទុះឡើងនូវជំងឺគ្រុនផ្តាសាយជ្រូក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។

យោងតាមស្ថិតិជាផ្លូវការ តំបន់ទំាង ១០ កន្លែងនោះ កាលពីឆ្នំា ២០១៦ ជាកន្លែងដែលសត្វជ្រូកចំនួន
២១៧ លានក្បាលត្រូវសម្លាប់ដើម្បីយកសាច់ ផ្គត់ផ្គង់ទូទំាងប្រទេស ។ ការហាមឃាត់ការដឹកជញ្ជូននេះ
បានប៉ះពាល់យ៉ាងខ្លំាងទៅលើតម្រូវការក្នុងស្រុក និងធ្វើឲ្យសាច់ជ្រូក ត្រូវឡើងថ្លៃ ។

ជំងឺគ្រុនផ្តាសាយជ្រូក ​ជាប្រភេទជំងឺឆ្លងដ៏កាចសាហាវ គ្មានវ៉ាក់សាំងសម្រាប់ចាក់ការពារទេ ។
ជំងឺនេះ ឆ្លងតាមសាច់ ចំណីសត្វ ឬតាមមនុស្សដែរ ។​

អត្ថបទដែលជាប់ទាក់ទង