យន្តហោះចម្បំាងរបស់អង្គការណាតូបង្ហាញពីសមត្ថភាពតតំាងជាមួយប្រទេសរុស្សី​

23

​​វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (១៣.០៩.១៨)

អង្គការណាតូ៖ តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា យន្តហោះប្រយុទ្ធរបស់ប្រទេសអង់គ្លេស បារំាង
និងអាល្លឺម៉ង់ នៅថ្ងៃពុធនេះបានហោះបើកប្រតិបត្តិការធ្វើឲ្យដូចជាប្រតិបត្តិការហោះហើរទប់ស្កាត់ការវាយប្រហារ​ពីប្រទេសណាមួយ ។

ការហោះប្រតិបត្តិការនេះ ធ្វើឡើងនៅពីលើអ៊ឺរ៉ុបភាគខាងលិច ដើម្បីហាត់សម
រារំាងយន្តហោះរុស្សី កុំឲ្យចូលដែនអាកាសរបស់ប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច
និងដើម្បីបង្ហាញពីការប្រឹងប្រែងរបស់អ៊ឺរ៉ុប ក្នុងការបញ្ចូលប្រតិបត្តការការពារតាមអាកាស ជាមួយគ្នា ។

យន្តហោះចំនួន ប្រមាណ ៦០ គ្រឿង បានចូលរួមក្នុងប្រតិបត្តិការធ្វើត្រាប់នេះ
ក្នុងពេលដែលមានការកើនឡើងនូវសកម្មភាពតាមអាកាសរបស់យន្តហោះរុស្សី
នៅតាមតំបន់ព្រំដែនជាមួយប្រទេសនៅអ៊ឺរ៉ុប ចាប់តាំងពីក្រុងម៉ូស្គូ បានចូលកាន់កាប់តំបន់គ្រីមៀ
កាលពីឆ្នំា ២០១៤ មក ។

នៅក្នុងខែកញ្ញានេះ ប្រទេសរុស្សីកំពុងតែធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត
ក្រោយពីការដួលរលំនូវសហភាពសូវៀត ដោយមានយន្តហោះចំនួន ប្រមាណ ១.០០០
គ្រឿងបានចូលរួមក្នុងសមយុទ្ធនោះ ។​

អត្ថបទដែលជាប់ទាក់ទង