ប្រទេសទួរគីបន្ថែមកម្លាំងទ័ពនៅក្នុងតំបន់អ៊ីដលីបរបស់ប្រទេសស៊ីរី​

25

វិទ្យុជាតិកម្ពុជា/ ​អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១៣.០៩.១៨)

ទួរគី៖ តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ប្រទេសទួរគី
បានបញ្ជូនកម្លំាងបន្ថែមទៅកាន់តំបន់អ៊ីដលីប ក្នុងប្រទេសស៊ីរី
ដែលកំពុងស្ថិតក្រោមការកាន់កាប់របស់ក្រុមឧទ្ទាម ដើម្បីរារំាងការវាយលុករបស់រដ្ឋាភិបាលស៊ីរី
ដែលតាមប្រទេសទួគី ការវាយលុកនោះ នឹងបង្កឲ្យមានមហន្តរាយផ្នែកមនុស្សធម៌ដ៏ធំធេង
នៅតំបន់ព្រំដែនរបស់ខ្លួន ។

លោកប្រធានាធិបតីរបស់ប្រទេសទួគី បាននិយាយព្រមានថា ការវាយលុក របស់កងទ័ពរដ្ឋាភិបាលស៊ីរី
និងកងទ័ពសម្ព័ន្ធមិត្តដែលគាំទ្រដោយប្រទេសរុស្សី និងប្រទេសអៀរ៉ង់ ទៅលើតំបន់អ៊ីដលីប
ដែលមានប្រជាជនចំនួន ៣ លាននាក់រស់នៅ នឹងបង្ខំឲ្យពលរដ្ឋរាប់រយនាក់រត់គេចចេញ
ទៅកាន់តំបន់ផ្សេងទៀត ។

មកទល់ពេលនេះ ប្រទេសទួគី ទទួលជនភៀសខ្លួនពីស៊ីរី ចំនួន ៣ លាន ៥ សែន នាក់ហើយ
​ដែលនេះ គឺជាចំនួនជនភៀសខ្លួនដ៏ច្រើនបំផុត លើសកលលោក ។ ប្រទេសទួគី បាននិយាយថា
ខ្លួនគ្មានលទ្ធភាពទទួលជនភៀសខ្លួនបានទៀតទេ ព្រមទំាងបន្ទោសលោកខាងលិច
ថា​កំពុងតែទុកឲ្យប្រទេសទួគីតែម្នាក់ឯង ប្រឈមនឹងផលវិបាក ដែលកើតឡើងដោយសារ
ការប៉ុនប៉ងគ្រប់គ្រងទឹកដីទំាងមូល របស់ប្រធានាធិបតីស៊ីរី លោក បាសា​អាល់​អាសាដ ។

អត្ថបទដែលជាប់ទាក់ទង