មនុស្សរាប់លាននាក់ក្នុងប្រទេសហ្វីលីពីនអាចនឹងរងគ្រោះដោយសារខ្យល់ព្យុះម៉ង់ឃូ​

25

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (១៣.០៩.១៨)

ហ្វីលីពីន៖ តាមទូរទស្សន៍បរទេស បានឲ្យដឹងថា ប្រជាពលរដ្ឋរាប់លាននាក់ អាចនឹងរងគ្រោះ
នៅពេលដែលខ្យល់ព្យុះឈ្មោះ ម៉ង់ឃូ បោកបក់មកលើភាកខាងជើងប្រទេសហ្វីលីពីន
នៅចងសប្តាហ៍នេះ ។ តាមសម្តីរបស់ក្រុមជួយសង្គ្រោះ ដែលបាននិយាយនៅថ្ងៃពុធនេះ ថា
ខ្យល់ព្យុះដ៏ខ្លំាងក្លានោះ នឹងបង្កឲ្យមានទឹកជំនន់ បាក់ដី និងមានរលកធំ ៗ ​នៅតាមសមុទ្រ ។

សមាជិកក្រុមជួយសង្គ្រោះ ជាច្រើននាក់ត្រូវបានបញ្ជូនទៅតំបន់ភាគខាងជើងប្រទេសហ្វីលីពីន
ដើម្បីត្រៀមប្រតិបត្តិការជួយសង្គ្រោះ នៅពេលដែលគេរំពឹងថាខ្យល់ព្យុះម៉ង់ឃូ
នឹងបោកបក់មកដល់ថ្ងៃសៅរ៍នេះ បន្ទាប់ពីបោកបក់ក្នុងល្បឿន ២៥៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង
កាត់មហាសមុទ្រប៉ាស៊ីហ្វិក មក ។

តាមរបាយការណ៍​របស់ស្ថាប័នគ្រប់គ្រងគ្រោះធម្មជាតិ បានបង្ហាញថា ជាមធ្យម ក្នុងមួយឆ្នំា ៗ
ប្រទេសហ្វីលីពីន ត្រូវទទួលរងនូវខ្យល់ព្យុះចំនួន ២០ លើ ធ្វើឲ្យមនុស្សរាប់រយនាក់ត្រូវបាត់បង់ជីវិត
និងរាប់លាននាក់ទៀត ជួបនូវស្ថានភាពក្រីក្រ ​ ។​​

អត្ថបទដែលជាប់ទាក់ទង