ក្រសួងធនធានទឹកអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយត្ន័ចំពោះ ព្យុះ ចំនួន២ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៩ ខែកញ្ញា

41

វិទ្យុជាតិកម្ពុជា ៖ អត្ថបទលោក វ៉ែន សុវុទ្ឋី

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវ ឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវប្រុងប្រយត្ន័​ខ្ពស់​ចំពោះ ព្យុះទី២២ឈ្មោះ មង្ឃុត និងព្យុះទី ២៣ ឈ្មោះបារីចាតចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ខែកញ្ញាខាងមុខនេះ។

ក្រសួងអះអាងថាបន្ទាប់ពីក្រសួងបានតាមដានស្ថានភាពអាកាសធាតុដោយបានបង្ហាញថាព្យុះទី ២២ ឈ្មោះមង្ឃុត បាននឹងកំពុងធ្វើដំណើរកមដល់ភាគខាងជើងប្រទេសវៀតណាមនៅយប់ថ្ងៃទី ១៧ខែកញ្ញានិងព្យុះទី ២៣ ឈ្មោះ​បារីចាតនឹងថយឥទ្ធិពលនៅក្នុង  សមុទ្រចិនខាងត្បូងត្រង់ភាគខាងជើងកោះ ហៃណាំ។ 

ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាបអូសកាត់លើអាងទន្លេមេគង្គនឹងបន្តមាន​ឥទ្ធិពល​លើព្រះរាជាណាចក្រកម្ពុជា ដែល នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមាន ភ្លៀងធ្លាក់រាយប៉ាយពី​​មធ្យមទៅ​​ច្រើន​​ក្នុង​​ក្របខណ្ឌទូទាំងប្រទេសចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២១០៨។

ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ទៀតថា ពិសេស នៅតំបន់ខ្ពង់រាបភាគឦសានជាប់ព្រំដែន​​កម្ពុជាឡាវ​និងតំបន់វាលទំនាបតាមបណ្ដោយព្រំដែន កម្ពុជាវៀតណាមអាចនឹងមានភ្លៀងធ្លាក់ច្រើនជោគជាំ​​ដែលអាច​បង្កជាជំនន់​ទឹកភ្លៀង។ដូច្នេះប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវប្រុងប្រ  យត្ន័ខ្ពស់ចំពោះគ្រោះធម្មាជាតិមួយនេះ ចាប់​ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង