អាមេរិកអនុម័តលក់យន្តហោះល្បាត ៦ គ្រឿងឲ្យទៅកូរ៉េខាងត្បូង

33

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៤.០៩.១៨)

អាមេរិក៖ ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថាខ្លួនបានអនុម័តគាំទ្រការលក់យន្តហោះល្បាត​ ចំនួន ៦​ គ្រឿងឲ្យទៅកាន់កូរ៉េខាងត្បូងក្នុងទឹកប្រាក់ប្រមាណជាង ២ ​ពាន់លានដុល្លារនិងបានជូនដំណឹងទៅសភាពីការសម្រេចចិត្តរបស់ខ្លួននេះ។

អង្គភាពនៃសហប្រតិបត្តិការផ្នែកការពារជាតិរបស់មន្ទីរបញ្ចកោណ (DSCA) បាននិយាយថា ​​​ យន្ដហោះល្បាត
នេះត្រូវបានប្រើប្រាស់សម្រាប់ការប្រមាញ់នាវាមុជទឹក និងការធ្វើនាវាចរណ៍
ផ្សេងៗតាមដែនសមុទ្រហើយតម្លៃរហូតដល់ទៅ ២,១ ពាន់លានដុល្លារនេះគឺសមស្របបំផុត។

មន្ទីរបញ្ចកោណក៏បាននិយាយផងដែរថាការបំពាក់ប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងនឹងត្រូវចំណាយអស់ ៥០១
លានដុល្លារផងដែរ។

អត្ថបទដែលជាប់ទាក់ទង