លោកពូទីនចុះពិនិត្យការធ្វើសមយុទ្ធយោធានិងសន្យាពង្រឹងកំលាំងកងទ័ព

29

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៤.០៩.១៨)

រុស្ស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនបានសន្យាថានឹងពង្រឹងវិស័យកងទ័ពនិងផ្គត់ផ្គង់នូវសព្វាវុធជំនាន់ថ្មីខណៈដែលលោកបានធ្វើដំណើរទៅពិនិត្យមើលការធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់រុស្ស៊ីចាប់តាំងពីការដួលរលំនៃសហភាព​សូវៀតមក ។

ថ្លែងទៅកាន់ការជួបជុំនៃទាហានទាំងអស់លោកពូទីនបាននិយាយថាប្រទេសរុស្ស៊ីគឺជាប្រទេសដែលមានសន្តិភាពហើយបានត្រៀមខ្លួនជាស្រេចចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសណាមួយដែលចាប់អារម្មណ៍ក្នុងភាពជាដៃគូ
ប៉ុន្តែ​ជាកាតព្វកិច្ចចាំបាច់របស់ទាហានដើម្បីត្រៀមខ្លួនក្នុងការការពារប្រទេសនិងសម្ព័ន្ធមិត្តរបស់ខ្លួន។

លោកពូទីនបានបន្តទៀតថារុស្ស៊ីនឹងពង្រឹងកងកម្លាំងប្រដាប់អាវុធបន្ថែមទៀតដោយការផ្គត់ផ្គង់នូវអាវុធទំនើបជំនាន់ថ្មីនិងការអភិវឌ្ឍភាពជាដៃគូរអន្តរជាតិ ។

អត្ថបទដែលជាប់ទាក់ទង