៧ខែឆ្នាំ២០១៨កម្ពុជាទទួលកំណើនភ្ញៀវទេសចរអន្តរជាតិជាង១១ភាគរយ

19

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយចេម ហួត

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាអះអាងថា ក្នុងរយះពេល៧ខែឆ្នាំ២០១៨កម្ពុជាទទួល​​បានកំ​ណើន​ភ្ញៀវទេសចរអន្តរជាតិជាង១១ភាគរយប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងកិច្ចប្រជុំបូកសរុបការងារទេសចរណ៍រយៈពេល ០៩ខែ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្ត នាព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ នៅទីស្តីការក្រសួង ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា  ទេសចរអន្ត​រជាតិមកទស្សនាកម្ពុជាក្នុងរយៈពេល ៧ខែឆ្នាំ២០១៨នេះ សរុបមានជាង៣លាន៤សែននាក់ កើនឡើងជាង១១ភាគរយ ដោយសារតែកម្ពុជាមានសន្តិភាព មានប្រព័ន្ធផ្លូវថ្នល់ល្អ និងក្រសួងទេសចរណ៍បានដាក់​​ចេញនូវគោលន​យោបាយលើកម្ពស់វិស័យចរណ៍ជាដើម។

ប្រាប់អ្នកសាព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនោះ ឯកឧត្តតម ទិត ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​​ទេសចរណ៍​​មានប្រសសន៍ថា ភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់នោះបានធ្វើដំណើរ តាមផ្លូវអាកាសជិត៦៧ភាគរយ  , ផ្លូវគោគជាង៣០ភាគរយ  និងផ្លូវទឹកជាង២ភាគរយ  ។

ឯកឧត្តមបញ្ជាក់ ភ្ញៀវទេសចរចិនឈរលំដាប់លេខ១ មានចំនួនជាង១លាន៩ម៉ឺននាក់ ខណៈភ្ញៀវទេសចរវៀត​​ណាមមានជាង៤៥ម៉ឺននាក់ ជាប់លេខ២ និងភ្ញៀវទេសចរឡាវជាង២សែននាក់ជាប់ចំណាត់ថ្នាក់លេខ៣។ ក្រៅពីនេះ​​មានមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ,អាស៊ាន ,អឺរ៉ុបនិងមកពីតំបន់អាមេរិកផងដែរ។

ឯកឧត្តម ទិតចន្ថាបញ្ជាក់ថា បើផ្អែកតាមកំណើននេះ កម្ពុជា និងសម្រេចផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ​​ឲ្យបាន៦លាន២សែននាក់នៅបំណាច់ឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្តមបញ្ជាក់ថា ក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការជាច្រើនដូចជាក្រមប្រតិបត្តិទេសចរ សៀវភៅឆាយណា​រីតឌី និងបង្រឹងគុណភាសេវាកម្មទេសចរជាដើម។

  ក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានពិភាក្សាយ៉ាងផុលផុសពីគោលការណ៍អាទិភាពចំនួន៤  គឺការអភិវឌ្ឍធនធានមនុស្ស ,អភិវឌ្ឍ និងពិពិធ្ឋកម្មផលិតផលទេសចរណ៍ , ពង្រឹងបរិមាណ និងគុណភាពទេសចរ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង