អតីត​អ្នកគាំទ្រ​អតីត​បក្សCNRP និង​បក្ស​ដទៃ​ជាង​១​ម៉ឺន​នាក់ ប្តូរ​មករួមរស់ជា​មួយ​CPP

117

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ អះអាងថា អតីត​អ្នកមាន​ទស្សន​ៈ​គាំទ្រ ឬ​ជា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សប្រឆាំង ដែល​ត្រូវ​រដ្ឋាភិបាល​រំលាយ និង​ពី​គណបក្ស​ខ្លះទៀត​ដល់​ទៅ​ជាង​១​ម៉ឺន​នាក់ បាន​ប្តូរ​ទស្សន​: មក​រួម​មហា​គ្រួសារ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។​ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែ​កក្ត​ដា ឆ្នាំ​២០១៨ មន្ត្រី​គណបក្ស​បាន​អញ្ជើញ លោក កែ គឹមយ៉ាន សមាជិក​គណ​:​អចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ ធ្វើជា​អធិបតី​ស្វាគមន៍​ទទួល​និង​សំណេះសំណាល ដូចដែល​បានធ្វើ​កាលពី​កៀក​ថ្ងៃ​បោះឆ្នោត​មកដល់​នាពេល​កន្លងមក​។​

នៅ​ទីស្នាក់ការ​គណបក្ស​ខេត្តបន្ទាយមានជ័យ លោក សួន បវរ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បា​ឲ្យ​ដឹងថា បងប្អូន​ប្តូរ​ទស្សន​:​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ន្រ​ជា​ជនកម្ពុជា ហើយ​មាន​មុខមក​ចូលរួម​ពិធី​នេះ មានតែ​ជិត​៥.០០០​នាក់​។ ​លោក​បន្តថា “​គ្រាន់តែ​រយ​:​ពេល​៣​ខែ​ប៉ុណ្ណោះ បងប្អូន​ដែល​ធ្លាប់​គាំទ្រ​បក្ស​ផ្សេងៗ ចំនួន​១៣.០៦៣​នាក់ បាន​ដើរ​ចេញពី​គណបក្ស​របស់ខ្លួន ក្នុងនោះ​រួមមាន​៖ មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១០.៦៧៩​រូប​។ គណបក្ស​ខ្មែរ រួបរួម​ជាតិ ១.០៧២ រូប​។ គណបក្ស​ហ្វុនស៊ិនប៉ិច ១.២៦៨​រូប​។ គណបក្ស​អំណាច​ខ្មែរ ៤៤​រូប​”​។​ ​

លោក កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​ថ្លែងអំណរគុណ ចំពោះ​ការ​ចូលមក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជារ​បស់បង​ប្អូន​។ ក្នុងនាម​ថ្នាក់ដឹកនាំ និង​សមាជិក​មហា​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​រង់ចាំ​ទទួល​បងប្អូន​ជានិច្ច ហើយ​មិន​រើសអើង មិន​គិតពី​អតីតភាព​ឬ​ប្រវត្តិ​ពីមុនមក​ទេ​។​ ​លោក​បន្តថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយគត់​ដែល​បាន​ដឹកនាំ កសាង​ប្រទេសជាតិ​ចេញពី​របប​ប៉ុលពត ដោយមាន​ថ្ងៃ​៧ មករា ជា​ថ្ងៃកំណើត​ទី​២ របស់​យើង​គ្រប់គ្នា ទើប​យើង​មាន​ថ្ងៃនេះ​។​

ទន្ទឹមគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​និង​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​ដឹកនាំ​ស្តារ អភិវឌ្ឍន៍​ប្រ​ទស​ជាតិ រក្សាបាន​នូវ​សន្តិសុខ សន្តិភាព និង​ការអភិវឌ្ឍន៍​បាន​រីកចម្រើន​លើ​គ្រប់​បិ​ស័​យ ហើយ​ពលរដ្ឋ​ត្រូវបាន​លើក​កម្ពុ​ស់​ជីវ​ភាពជា​លំដាប់​។​ ដោយ​ថ្ងៃទី​២៩​ខែកក្កដា ជា​ថ្ងៃ​បោះឆ្នោត​សាកល​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​អាណត្តិ​ទី​៦ និង​ឈានទៅ​ជ្រើសរើស​រាជរដ្ឋាភិបាល​កាន់តែ​កៀក​កិត​មកដល់ លោក និយាយថា បងប្អូន​កុំ​ភ្លេច​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ផង ដែលមាន​រូប​ទេវតា​បាចផ្កា និង​មាន​លេខ​រៀង​ទី ២០ ងាយ​ចាំ​ងាយ​គូស​។​ ចុងក្រោយលោក និង​មន្ត្រី​បានផ្តល់​ឲ្យ​បងប្អូន​ប្តូរ​ទស្សនៈ​ជិត​៥.០០០​នាក់​នោះ ក្នុង​ម្នាក់ៗ​ទទួលបាន​សា​រ៉ុង​១ លុយ​២​ម៉ឺន​រៀល​៕

 

អត្ថបទដែលជាប់ទាក់ទង